សារព័ត៌មានប៉ាគីស្ថានរាយការណ៍កាលពីថ្ងៃទី២ មិថុនាថា ប្រធានាធិបតីប៉ាគីស្ថានលោកអាស៊ីហ្វ អាលី ហ្សាដារី ថ្លែងថា លោកនឹងមិនស្វះស្វែងប្រជែងយកអាណត្តិថ្មីមួួយទៀតឡើយ ក្រោយការចប់អាណត្តិបច្ចុប្បន្នរបស់លោកនាខែកញ្ញាខាងមុខនេះ ។
គណបក្សប្រជាជនប៉ាគីស្ថាន PPP របស់លោកហ្សាដារី ត្រូវចាញ់ក្នុងការបោះឆ្នោតសភានាពេលថ្មីៗនេះ ។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក លោកហ្សាដារីថ្លែងថា គណបក្ស PPP ត្រូវដើរតួនាទីស្ថាបនាមួយក្នុងរដ្ឋាភិបាលនាពេលខាងមុខរបស់គណបក្សសម្ព័ន្ធអ៊ិស្លាមប៉ាគីស្ថាន PML-N ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោកណាវ៉ាស់សារីហ្វ ។ លោកសន្យាពីការគាំទ្ររបស់គណបក្សលោកចំពោះបេក្ខភាពលោកសារីហ្វ សម្រាប់តំណែងនាយករដ្ឋមន្ត្រីដោយនិយាយថា លោករីករាយចំពោះការផ្លាស់ប្តូរអំណាចលើកដំបូងរវាងរដ្ឋាភិបាលដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល៦៦ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ប៉ាគីស្ថាន៕
ចែករំលែកព័តមាននេះ