ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ប្រឆាំង«អ្នក​​មិន​​ទទួល​ស្គាល់​របប​ខ្មែរ​​ក្រហម​​»​ដាក់ពន្ធនាគារពី៦ខែទៅ​២ឆ្នាំនិង​ពិន័យ​ជាប្រាក់ពី​១លាន​ដល់៤លាន​រៀល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ មន្រ្តី​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំ​ដោយ​​សម្ដេច​មហាពញា​ចក្រី​ហេង​ សំរិន​ នឹងបើក​សម័យ​ប្រជុំវិសាមញ្ញារបស់​ខ្លួន​ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ស្នើច្បាប់​ ស្ដីពី​«ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋ​កម្ម​ ដែលប្រព្រឹត្តឡើង​ក្នុង​រយៈកាលនៃ​កម្ពុជា​ប្រជាធិប​តេយ្យ» ច្បាប់នេះ​មាន១ជំពូក​ និង​៥​មាត្រា​ នឹង​

រាជធានីភ្នំពេញ៖ មន្រ្តី​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំ​ដោយ​​សម្ដេច​មហាពញា​ចក្រី​ហេង​ សំរិន​ នឹងបើក​សម័យ​ប្រជុំវិសាមញ្ញ​របស់​ខ្លួន​ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ស្នើច្បាប់​ ស្ដីពី​«ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋ​កម្ម​ ដែលប្រព្រឹត្តឡើង​ក្នុង​រយៈកាលនៃ​កម្ពុជា​ប្រជាធិប​តេយ្យ» ច្បាប់នេះ​មាន១ជំពូក​ និង​៥​មាត្រា​ និង​ត្រូវ​គណៈកម្មាធិការអចិន្រ្តៃយ៍​ នៃ​រដ្ឋសភា យកមកប្រជុំពិភាក្សាជាលើក​ទី​២ នៅថ្ងៃទី៥ មិថុនា​ ២០១៣ ខាង​មុខ​​ មុន​នឹង​ដាក់ចូលក្នុង​ការប្រជុំ​វិសាមញ្ញរដ្ឋសភាពេញអង្គដែលគ្រោង​នឹងធ្វើ​នៅថ្ងៃទី​៧ មិថុនា​ ២០១៣ ។ សេច​ក្ដីស្នើ​ច្បាប់នេះ​ធ្លាប់ត្រូវ​បាន គណៈកម្មាធិការអចិន្រ្តៃយ៍​នៃរដ្ឋសភា​​ប្រជុំ​ពិភាក្សា​ម្ដង​រួច​មក​ហើយ​ កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៣ ក្រោម​អធិបតី​ភាព​សម្ដេច​ហេង សំរិន​ ប្រធាន​រដ្ឋសភា។

​មន្រ្តីនៃគណៈ​កម្មាធិការកិច្ច​ការ​បរទេស​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ និង​ព័ត៌មាន​ និង​ជាសមា​ជិក​គណៈកម្មាធិការ​អចិ​ន្រ្តៃយ៍នៃ​រដ្ឋសភា​ បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​៣ មិថុនា​ ថា​ បន្ទាប់ពីកិច្ច​ប្រជុំ​គណៈ​កម្មា​ធិការអចិន្រ្តៃយ៍​កន្លង​ទៅ​ គឺបាន​ប្រគល់​ភារកិច្ច​​ ការរៀបចំ​​ខ្លឹមសារនៃសេចក្ដី​​ស្នើ​ច្បាប់នេះ​​ឱ្យ​ទៅគណៈកម្មាធិការ​នីតិកម្មនៃ​រដ្ឋសភា ដើម្បីរៀប​ចំជូន​គណៈកម្មាធិការអចិន្រ្តៃយ៍សម្រេច។​ បើសិន​ជាគណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចហើយ នឹង​ដាក់​ចូលក្នុង​សភាពេញអង្គ​ជាវិសាមញ្ញ នៅថ្ងៃទី​៧ មិថុនា ២០១៣៕