អ៊ី​ស្រា​អែ​ល​ចោទ​ស៊ីរី​ និង​អ៊ី​រ៉​ង់ថា​…


ប្រទេស​អ៊ីស្រា​អែ​ល​-​ហ្គា​ហ្សា ៖ អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២៧ ​តុលា បាន​ចោទប្រកាន់​ស៊ី​រី​ថា បញ្ជា​ជាមួយ​ជំនួយ​របស់​អ៊ីរ៉​ង់​ឲ្យ​មានការ​បាញ់​គ្រាប់​រ៉ុក្កែត​ច្រើន​សិប​គ្រាប់​ទៅ​កាន់​ដែន​ដី​អ៊ី​ស្រា​អែ​ល ចេញពី​ជ្រោយ​ហ្គា​ហ្សា​ ដែល​ញ៉ាំង​ឲ្យ​ការ​តបត​របស់​ខ្លួន ពុំ​មាន​កម្រិត​ភូមិសាស្ត្រ​។

ក្រុម​រ៉ា​ឌី​កាល់​ប៉ា​ឡេ​ស្ទី​ន​មួយ​គឹ​ក្រុម​ជី​ហា​ដ​អ៊ិ​ស្លា​ម ក្រោយ​អះអាង​ពី​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​មួយ ចុះហត្ថលេខា​ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អេ​ហ្ស៊ី​ប គូសបញ្ជាក់​ថា​ខ្លួន​នឹង​ឈប់​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ជ្រោយ​ហ្គា​ហ្សា​ជា​ថ្នូរ​នឹង​ការ​ឈប់​ឈ្លានពាន​របស់​អ៊ី​ស្រា​អែ​ល​។

ជ្រោយ​ហ្គា​ហ្សា​និង​ភាគ​ខាងត្បូង​អី​ុ​ស្រា​អែ​ល​ជួប​ប្រទះ​នឹង​រលក​ថ្មី​នៃ​អំពើ​ហិង្សា រវាង​ថ្ងៃ​ទី​២៦​និង​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​។​ជន​ប៉ា​ឡេ​ស្ទី​ន​៦​នាក់​ស្លាប់​ពេល​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​អ៊ី​ស្រា​អែ​ល ពេល​បាតុកម្ម​ប្រចាំ​រាល់ថ្ងៃ​សុក្រ ហើយ​បន្ទាប់​មក​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជាង​៤០​គ្រាប់ ត្រូវ​បាន​បាញ់​ចេញពី​ហ្គា​ហ្សា​ឆ្ពោះទៅ​អ៊ី​ស្រា​អែ​ល ដែល​តបត​វិញ​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​ច្រើន​សិប​លើក​លើ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ី​ស្រា​អែ​ល​និយាយ​ថា ការ​បាញ់​គ្រាប់​រ៉ុក្កែត​នា​ពេល​យប់​ដាក់​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​បញ្ជា​ដោយ​ស៊ី​រី​ជាមួយ​ការ​លូកដៃ​យ៉ាង​ច្បាស់ របស់​កង​ឆ្មាំ​បដិវត្តន៍​អី​ុ​រ៉​ង់​។​អ្នកនាំពាក្យ​រូប​នោះ​អះអាង​មុខ​ក្រុម​អ្នកកាសែត​ថា ការ​តបត​របស់​អ៊ីស្រា​អែ​ល​នឹង​ពុំ​កម្រិត​ព្រំដែន​ភូមិសាស្ត្រ​ឡើយ រួច​អាច​សំដៅលើ​ស៊ីរី​និង​កងទ័ព​អ៊ីរ៉​ង់​ក្នុង​ប្រទេស​កំពុង​មាន​សង្គ្រាម​នៅ​ជាប់​ជិតខាង​គ្នា​។

អ៊ីស្រា​អែ​ល​ពុំ​មាន​ទំនាក់ទំនង​ការទូត ទាំង​ជាមួយ​ស៊ី​រី​ទាំង​ជាមួយ​អ៊ី​រ៉​ង់ ដែល​ខ្លួន​ចាត់​ទុក​ថា​ជាស​ត្រូវ​ក្នុង​តំបន់​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ