ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​អត្ត​ឃាត​ប្រឆាំង​​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី​

11 ឆ្នាំ មុន

​ប៉ូលិស​រាយ​​​ការណ៍​ថា ជន​អត្ត​ឃាត​​ម្នាក់​បាន​ធ្វើ​​ឱ្យ​គ្រឿង​ផ្ទុះ​​​ដាក់​ជាប់​​ខ្លួន​គេ​ផ្ទុះ​​​កាលពី​ថ្ងៃ​ទី​៣ មិថុនា ក្នុង​ប៉ុស្តិ៍​​ប៉ូលិស​មួយ​នា​​ភាគ​ខាង​កើត​​ឥណ្ឌូ​ណេ​ស៊ី​ ដោយ​ស្លា.ប់​​​ជន​អត្ត​ឃាត​​នេះ​ខ្លួន​​ឯង ។អ្នក​នាំ​ពាក្យ​​របស់​បូ៉លិស​​ខេត្ត​ស៊ូ​ឡា​វេ​ស៊ី​កណ្តាល​គូស​បញ្ជាក់​ថា ​ជន​ស៊ីវិល​​ម្នាក់​​បាន​សម្រុក​ចូល​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ ហើយ​ធ្វើ​ឱ្យ​ផ្ទុះ​​លើ​មូ៉​តូ​របស់​គេ ។ បុរស​នោះ​ធ្វើ​​ឱ្យ​ផ្ទុះ​​នៅ​ទីលាន​ខាង​ក្នុង​ប៉ុស្តិ៍​

​ប៉ូលិស​រាយ​​​ការណ៍​ថា ជន​អត្ត​ឃាត​​ម្នាក់​បាន​ធ្វើ​​ឱ្យ​គ្រឿង​ផ្ទុះ​​​ដាក់​ជាប់​​ខ្លួន​គេ​ផ្ទុះ​​​កាលពី​ថ្ងៃ​ទី​៣ មិថុនា ក្នុង​ប៉ុស្តិ៍​​ប៉ូលិស​មួយ​នា​​ភាគ​ខាង​កើត​​ឥណ្ឌូ​ណេ​ស៊ី​ ដោយ​ស្លាប់​​​ជន​អត្ត​ឃាត​​នេះ​ខ្លួន​​ឯង ។អ្នក​នាំ​ពាក្យ​​របស់​បូ៉លិស​​ខេត្ត​ស៊ូ​ឡា​វេ​ស៊ី​កណ្តាល​គូស​បញ្ជាក់​ថា ​ជន​ស៊ីវិល​​ម្នាក់​​បាន​សម្រុក​ចូល​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ ហើយ​ធ្វើ​ឱ្យ​ផ្ទុះ​​លើ​មូ៉​តូ​របស់​គេ ។ បុរស​នោះ​ធ្វើ​​ឱ្យ​ផ្ទុះ​​នៅ​ទីលាន​ខាង​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​នៃ​ទីក្រុង​​ប៉ូ​សូ​ ទីប្រជុំ​ជន​ខេត្ត​ ។ បុរស​នេះ​​ត្រូវ​ស្លាប់​​ហើយ​ពុំ​មាន​​មនុស្ស​​ណា​​ដទៃ​ទៀត​​រង​គ្រោះ​ឡើយ ។

ឥណ្ឌូ​ណេ​ស៊ី​​ជា​ប្រទេស​អ៊ិស្លាម​​មាន​ប្រជាជន​​ច្រើន​ជាង​គេ​ដល់​ទៅ​២៤០​លាន​នាក់​នោះ​បាន​ចូល​រួម​ក្នុង​សង្គ្រាម​​ប្រឆាំង​​ភេរវ​កម្ម​​ ដោយ​ប្រទេស​នេះ​​​​​​ជួប​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​នៅ​កោះ​បាលី​ កាល​ពី​ឆ្នាំ​២០០២​ បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​ដល់​ទៅ​២០២​នាក់ ។ ទោះ​ជា​យ៉ាង​ណា​ ប្រទេស​​​នេះ​ពុំ​ជួប​​ប្រទះ​នឹង​​ការ​វាយ​ប្រហារ​​ភេរវកម្ម​​ចម្បង​នានា​ឡើយ ចាប់​តាំង​ពី​​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​កាលពីខែ​កក្កដា​ ឆ្នាំ​២០០៩ ក្នុង​សណ្ឋា​គារ​ទំនើប​​ទាំង​ឡាយ​​នៅ​ក្រុង​​ហ្សា​ការ​​តា​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៩​នាក់​​មក ៕