ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខ​ជនសង្ស័យ​ដែល​​បញ្ជូន​គ្រឿងផ្ទុះ​នៅ​អា​មេ​រិ​ក​ហើយ​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន​រាយការណ៍​នា​ថ្ងៃ​ទី​២៧ ​តុលា ​ថា បុ​រស​សង្ស័យ​ជា​អ្នក​បញ្ជូន​​កញ្ចប់​គ្រឿងផ្ទុះ​ប្រមាណ​ជា​១២​កញ្ចប់ ឲ្យ​ដល់​ពួក​អ្នកប្រឆាំង​ប្រធានាធិបតី លោក​ដូ​ណា​ល់ ​ត្រាំ ជា​អ្នក​សាធារណរដ្ឋ​ម្នាក់​នៃរ​ដ្ឋផ្ល​រី​ដា…

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន​រាយការណ៍​នា​ថ្ងៃ​ទី​២៧ ​តុលា ​ថា បុ​រស​សង្ស័យ​ជា​អ្នក​បញ្ជូន​​កញ្ចប់​គ្រឿងផ្ទុះ​ប្រមាណ​ជា​១២​កញ្ចប់ ឲ្យ​ដល់​ពួក​អ្នកប្រឆាំង​ប្រធានាធិបតី លោក​ដូ​ណា​ល់ ​ត្រាំ ជា​អ្នក​សាធារណរដ្ឋ​ម្នាក់​នៃរ​ដ្ឋផ្ល​រី​ដា ​អាយុ​៥៦​ឆ្នាំ ដែល​ខាង​តុលាការ​ថា​រូប​គេ​ធ្លាប់​ជាប់ចោទ​ឡើង​តុលាការ​ញឹកញាប់ ពិសេស​ពី​បទ​បង្ក​អំពើ​ហិង្សា​និង​ជា​ជន​ប្រឆាំង​​ផ្កាប់មុខ​ចំពោះ​ពួក​ប្រជាធិបតេយ្យ​តាម​បណ្ដាញ​សង្គម​។

ជន​ឈ្មោះ​ CESAR SAYOC​ ត្រូវ​ចាប់ខ្លួន​ជា​ច្រើន​លើក រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពី​បទ​បង្ក​ហិង្សា​ក្នុង​គ្រួសារ បទ​លួច​និង​បទ​ក្លែងបន្លំ​។ ​យោង​តាម​ឯកសារ​តុលាការ​ជន​នេះ​កាលពី​ឆ្នាំ​២០០២ ធ្លាប់​បាន​គំរាម​ប្រើ​គ្រាប់បែក​ប្រឆាំង​ទីតាំង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​មួយ ដែល​ចង់​កាត់​ផ្ដាស់​ភ្លើង​កន្លែង​បោកគក់​មួយ ដែល​រូបគេ​ជា​ម្ចាស់​ហាង​បោកគក់​នោះ​។

CESAR SAYOC​ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ចូល​ក្នុង​គណបក្ស​សាធា​រណ​រដ្ឋ ហើយ​ជា​អ្នក​ចេញ​មុខ​វាយប្រហារ យ៉ាង​ខ្លាំងក្លា​បំផុត​តាម​បណ្ដាញ​សង្គម ប្រឆាំង​ឥស្សរជន​ជា​ច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដូច​ជា​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​និង​លោកស្រី​ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​ន​ជាដើម ព្រមទាំង​ប្រឆាំង​អ្នក​ឧបត្ថម្ភ​គណបក្ស​ប្រជាធិបតេយ្យ​សេដ្ឋី​GEORGE SOROS៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ