ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡង់គ្រីស្ស័រ​៥៧០ កៀរ​សិស្សសាលា​ដួល​របួស​ធ្ងន់២នាក់ ម្ចាស់​រថយន្ត​ព្យាយាម​បើកគេច

11 ឆ្នាំ មុន

ខេត្តបាត់ដំបង​​ ៖ ក្មេង​ស្រី​២នាក់​​ជាសិស្ស​សាលា​​​​រងរបួស​​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ ត្រូវបាន​រថយន្ត​ឡង់គ្រីស្ស័រ​៥៧០​​​បើក​កៀរ​ឱ្យ​ដួល​ រួច​ហើយ​ម្ចាស់​រថយន្ត​បានព្យាយាម​​បើក​គេច​ តែ​ត្រូវបាន​សមត្ថកិច្ច​​តាម​ស្ទាក់​​ឃាត់​បាន​កាលពី​រសៀលថ្ងៃទី​៣ មិថុនា ២០១៣ ស្ថិត​ក្នុងចំណុច​ខាង​មុខសណ្ឋាគារ​ប្រេស៊ីដង់ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុងបាត់ដំបង ។

តាមប្រភព​ពី​ប៉ូលិស​ចរាចរណ៍បាន​ឱ្យ​ដឹង​ថា រថយន្ត​​បង្ក​គ្រោះថ្នាក់នេះ​ម៉ាកឡង់គ្រីស្ស័រ​ ពណ៌ខ្មៅ ​​ស៊េរី​ឆ្នាំ​២០១២ គ្មានស្លាកលេខ ដែលបើកបរ​ដោយ​បុរសឈ្មោះ​​ម៉ៅ ​សេងថៃ អាយុ​២៦​ឆ្នាំ រស់នៅភូមិផ្កា​ស្លា សង្កាត់​​ចំការ​សំរោង ក្រុងបាត់ដំបង ។ ​រថយន្តនេះ​បាន​បើក​​ពីទិស​ខាង​កើត​ទៅលិច ហើយ​បានកៀរ​ក្មេង​ស្រី​សិស្ស​​សាលា​២នាក់​បងប្អូន​​​ ដែលជិះ​​ស្របទិសគ្នា​ បណ្តាល​ឱ្យ​ពួកនាង​​ដួល​រង​របួស​ធ្ងន់ ។ អ្នកបើក​បរ​រថយន្ត  និង​រថយន្ត​​ ត្រូវបាន​សមត្ថកិច្ច​​នាំមកកាន់​ការិយាល័យ​ជំនាញ​ និងរង់​ចាំ​ការ​ដោះស្រាយបន្ត ៕