ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ​សិក្សា​មុខ​វិជ្ជា​​វិទ្យា​សាស្ត្រ​សម្រាប់​សិស្សបឋ​ម​សិក្សា​ចំនួន​៤០​ចំណង​ជើង​នឹង​ប្រកាស​​ឱ្យ​ប្រើ​ជា​ផ្លូវការ​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សៀវភៅ​សិក្សា​មុខ​វិជ្ជា​​វិទ្យា​សាស្ត្រ​សម្រាប់​សិស្សបឋ​ម​សិក្សា​ចំនួន​៤០​ចំណង​ជើង​នឹង​ប្រកាស​​ឱ្យ​ប្រើ​ជា​ផ្លូវការ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៣ មិថុនា ២០១៣ ​ក្រោម​អធិបតី​ភាព​លោកអ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ និង​កីឡា លោកឌីណេស ស្ត្រេស​ថា (Dinesh Shrestha) សហស្ថាបនិក​របស់​អង្គការ​រួ​មធូរីដ លោកកាន់​ កាល់ នាយក​អង្គ​ការ​រួមធូរី​ដប្រចាំ​កម្ពុជា ។

ប្រសិន​បើ​កម្ម​វិធី​មិន​ផ្លាស់ប្តូរ​ទេ ការ​ប្រកាស​ផ្សាយ​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​​លើ​សៀវភៅ​សិក្សា​​​មុខ​វិជ្ជា​​វិទ្យា​សាស្ត្រ​សម្រាប់​សិស្ស​បឋម​​សិក្សា​ចំនួន​៤០​ចំណង​ជើង​នេះ នឹងប្រព្រឹត្ត​​ទៅវេលាម៉ោង​២ និង​៣០នាទី​នៅសណ្ឋាគារ​សាន់វ៉េភ្នំពេញ (Sunway Hotel)
ភ្នំពេញ ។

យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ​​រូម​ធូរីដ (Room to read) បាន​​ឱ្យ​ដឹង​ថា សៀវភៅ​សិក្សា​​​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​​នវ​ ត្រូវ​បាន​បោះ​ពុម្ព​​ឡើង​ក្នុង​គោលបំណង​​ជួយបំពេញ​​បន្ថែម​​នូវកង្វះ​​ខាត​សៀវភៅ​អាន​បែប​វិទ្យាសាស្ត្រ​​ ដើម្បី​​ធ្វើ​ឱ្យ​សៀវភៅ​​អាន​សម្រាប់​កុមារ​កាន់តែមាន​ភាព​សំបូរបែប និងមាន​ភាព​​ទាក់​ទាញ​ជួយបង្កើន​​ទម្លាប់អានរបស់​កុមារ​នៅ​ក្នុងប្រទេស​កម្ពុជា​ ៕ ​​