ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​សប្តាហ៍​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​4លើក​ស្លា.ប់​4របួស​2

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ រយៈ​ពេល​១​សប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​៣០​ ឧសភា​ មាន​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លា.ប់​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ កើត​ឡើង​នៅ​ក្នុង​ស្រុក​ស្នួល​ ក្រុង​ក្រចេះ​ ។

ខេត្ត​ក្រចេះ​ ៖ រយៈ​ពេល​១​សប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​៣០​ ឧសភា​ មាន​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ កើត​ឡើង​នៅ​ក្នុង​ស្រុក​ស្នួល​ ក្រុង​ក្រចេះ​ ។

​តាម​របាយ​ការណ៍​របស់​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ខេត្ត​ឱ្យ​ដឹង​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣​ មិថុនា​​​ថា​ យ៉ាង​ហោច​ណាស់​​មនុស្ស​៤​នាក់​បាន​ស្លាប់​ និង​២​នាក់​រង​របួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​អំឡុង​ពេល​មួយ​សប្តាហ៍​មាន​ចំនួន​៤​លើក​ បើ​ប្រៀប​ធៀប​ទៅ​នឹង​សប្តាហ៍​មុន​មាន​៥​លើក​ ថយ​ចុះ​​១​លើក​ ។ អត្រា​នៃ​គ្រោះ​ថ្នាក់​ក្នុង​ស្រុក​ស្នួល​ឈាន​មុខ​គេ​បាន​កើត​ឡើង​​៣​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៤​នាក់​ និង​ក្រុង​ក្រចេះ​ចំនួន​១​លើក​ ។ របាយ​ការណ៍​​ឱ្យ​ដឹង​ទៀត​ថា​ អត្រា​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​សារ​ជិះ​ជែង​​១​លើក​ រថ​យន្ត​បុក​ម៉ូតូ​ដោយ​សារ​តែ​​ប្រើ​ប្រាស់​ល្បឿន​លឿន​ហួស​កំណត់​​ ៣​លើក​នៅ​ស្រុក​ស្នួល​ ។ ក្នុង​ឧប្ប​ត្តិ​ហេតុ​ទាំង​៤​​នេះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជា​បុរស​ស្លាប់​ចំនួន​៤​នាក់​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ ខូច​ខាត​ម៉ូតូ​​៥​គ្រឿង​ និង​រថ​យន្ត​២​គ្រឿង​ ។

មន្ត្រី​នគរ​បាល​ជំនាញ​បាន​ឱ្យ​ដឹង​​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​​ កំពុង​​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់​ ហើយ​វត្ថុ​តាង​មួយ​ផ្នែក​យក​មក​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​ និង​មួយ​ផ្នែក​ទៀត​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ស្រុក ៕