ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការសមាគម៧ ធ្វើវេទិកាសាធារណៈថ្នាក់​តំបន់​ស្ដី​ពី​ទំនប់វារីអគ្គិសនី​តាម​ ដង​ទន្លេមេគង្គ និង​ទន្លេស៣

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ អង្គការ​សង្គម​ស៊ីវិល​ និង​សមាគម​ចំនួន​៧​ បាន​ធ្វើវេទិកា​សាធារណៈថ្នាក់​តំបន់​មួយ​ស្ដី​ពី​ទំនប់​វា​រី​អគ្គិ​សនី​តាម​ដង​ទន្លេ​មេគង្គ​ និង​ទន្លេស៣ (​ទន្លេសេសាន ទន្លេសេកុង​ និង​ទន្លេស្រែពក) សម្រាប់​ប្រជាជន​អន្តរ​ប្រទេស​ស្ដីពី​វិបត្តិ​តាមដង​ទន្លេ​និង​យន្តការបន្ទាន់​។

 វេទិកានេះ​ធ្វើឡើង​រយៈពេល​២ថ្ងៃ គឺចាប់​​ពី​ថ្ងៃទី​៣ដល់​​ថ្ងៃទី៤ មិថុនា​ ២០១៣ នៅមជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​ការ​​កម្ពុជា​ ជប៉ុន ដោយ​មាន​អ្នក​ចូលរួមប្រមាណជា​​២០០នាក់​ ដែលមក​តំណាង​ប្រជាពលរដ្ឋ​មូលដ្ឋាន​រស់​នៅ​តាមតំបន់​ទន្លេមេគង្គ​ និង​ដៃទន្លេ​មេគង្គ ដែល​​មកពី​ប្រទេស​ថៃ ប្រទេស​វៀត​ណាម​ និង​កម្ពុជា​ ជាមួយ​នឹង​ក្រុម​អង្គ​ការសង្គម​ស៊ីវិល។ វេទិកានេះ​ធ្វើឡើង​ក្នុងគោលបំណង​បង្ហាញពីការព្រួយ​បារម្ភរបស់ពួកគេទាក់ទិន​នឹង​ទំនប់​វា​រីអគ្គិសនី​នៅតាម​ដង​​ទន្លេមេគង្គ និង​ទន្លេស៣។