ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​ហ៊ុន សែន​ នឹងផ្អាកសកម្មភាព​ចុះជួបប្រជាពលរដ្ឋ​ ឬ សម្ពោធ​សមិទ្ឋផល​នានា​នៅ៣សបា្តហ៏​ខាងមុខ

11 ឆ្នាំ មុន

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បានមានប្រសាសន៏ថា​ ក្នុងរយៈពេល៣​សបា្តហ៏ខាងមុខ​នេះ សម្តេចនឹងផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ក្នុងការចូលរួម​ក្នុងវេទិកា ការចុះ​ជួប​សំណេះសំណាល​ជាមួយប្រជាពលរដ្ឋ ក៏ដូចជា​សម្ពោធ​សមិទ្ឋផល​នានា ព្រោះជិតដល់​ថ្ងៃនៃយុទ្ឋនា​ការឃោសនា​រកសំឡេងឆ្នោត ។

ការប្រកាស​របស់សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន​ យ៉ាងដូច្នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី​០៣ មិថុនា​ ២០១៣នេះ​ ក្នុងឱកាសដែល​សម្តេច​និង

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បានមានប្រសាសន៏ថា​ ក្នុងរយៈពេល៣​សបា្តហ៏ខាងមុខ​នេះ សម្តេចនឹងផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ក្នុងការចូលរួម​ក្នុងវេទិកា ការចុះ​ជួប​សំណេះសំណាល​ជាមួយប្រជាពលរដ្ឋ ក៏ដូចជា​សម្ពោធ​សមិទ្ឋផល​នានា ព្រោះជិតដល់​ថ្ងៃនៃយុទ្ឋនា​ការឃោសនា​រកសំឡេងឆ្នោត ។

ការប្រកាស​របស់សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន​ យ៉ាងដូច្នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី​០៣ មិថុនា​ ២០១៣នេះ​ ក្នុងឱកាសដែល​សម្តេច​និងលោក​​ជំទាវ​សម្តេច​កិត្តិព្រឹទ្ឋ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន ​បានអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីកាត់ប្ញស​សីមាព្រះវិហារ​វត្តតំាងក្រសៅ ​ស្ថិតក្នុងភូមិ​-ឃុំតំាង​ក្រសៅ​​ ស្រុកបា្រសាទសម្បូរណ៏​ ខេត្ត​កំពង់ធំ ។

ក្នុងឱកាស​នោះដែរ​​ សម្តេច​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បានជំរុញឲ្យ​ប្រជាកសិករ​ខិតខំបង្ក​បង្កើនផល​ ព្រោះរដូវវស្សា​បានចូលមកដល់​តំាងពី៣សបា្តហ៏​កន្លងមកហើយ ។ បើតាម​សម្តេច​ ហ៊ុន សែន ​គិតត្រឹមថ្ងៃទី២៩ ​ឧសភា ២០១៣ ​ការបង្កបង្កើនផលស្រូវ​បាន៦០ម៉ឺនហិកតាហើយ ​​លើផ្ទៃដីដំាដុះ​ស្រូវសរុប​៣លានហិកតា ៕