ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​វិនិយោគនៅ​កម្ពុជា​ជាង​200គម្រោង​មាន​ទឹកប្រាក់3​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម​បាន​អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​២០៦​គម្រោង ដែល​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៣​ពាន់​លាន​ដុល្លារ ។ នៅ​ក្នុង​ជំនួប​សវន​ការ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម​បាន​អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​២០៦​គម្រោង ដែល​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៣​ពាន់​លាន​ដុល្លារ ។

នៅ​ក្នុង​ជំនួប​សវន​ការ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ម្សិលមិញ លោកស្រី ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​​មហាជន​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ឲ្យ​ដឹង​ថា ការ​ដោះ​ដូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា​-​វៀតណាម កំពុង​តែ​មានការ​រីក​ចម្រើន​ខ្លាំង ស្រប​ពេល​ដែល​ទិស​ដៅ​របស់​ប្រទេស​ទាំង​ពីរ គ្រោង​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឈាន​ដល់​៥​ពាន់​លាន​ដុល្លារ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ជាមួយ​គ្នា​នោះ លោកស្រី​ស្នើ​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ជួយ​ការពារ​វិនិយោគិន​វៀន​ណា​ម​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នានា​ដែល​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោកស្រី​បន្ត​ថា ៖« កម្ពុជា​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​សង្គម​គួរ​ឲ្យ​កត់សម្គាល់ ដែល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ស្ថាប័ន​កំពូល​ៗ​កម្ពុជា មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ »​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ក្នុង​នាម​រដ្ឋសភា​កម្ពុជា បាន​បញ្ជាក់​ពី​ការ​គាំទ្រ ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈ​ចលនា​មហាជន​នៃ​ប្រទេស​ទាំង​ពីរ និង​លើក​ទឹកចិត្ត ជំរុញ និង​លើកកម្ពស់​កិច្ចសហការ​នេះ ឲ្យ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែម​ទៀត​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

សម្តេច​បាន​កត់សម្គាល់​ដោយ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​វឌ្ឍន​ភាព​ដ៏​ល្អ​ប្រពៃ​នៃ​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​វៀតណាម ដែល​កាន់តែ​រីក​ចម្រើន​រឹង​មាំ​ជា​លំដាប់ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ស័ក្តិសម​នឹង​ពាក្យស្លោក « អ្នក​ភូមិ​ផង​ល្អ មិត្តភាព សាមគ្គី​ភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​យូរអង្វែង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ