ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគំ​តន្រ្តី​លើក​ទី៣ និង​ពិព័រណ៌សិល្បៈគំនូរ​នៃសាលាតូរ្យ​តន្រ្តី​​ ស៊ីម​ហ្វូ​នី​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖​ សាលាតូរ្យតន្រ្តី​ ស៊ីម​ហ្វូនី បាន​រៀប​ចំ​ការ​ប្រគំ​តន្រ្តី​ជាលើក​ទី​៣ និ​ង​ពិព័រណ៌សិល្បៈគំនូរ​សិស្ស​របស់​ខ្លួន​ កាលពីថ្ងៃទី​២ មិថុនា​ ២០០១៣ នៅ​សណ្ឋា​គារ អាំង​ទែ​កុង​ទី​ណង់តាល់ ក្រោម​វត្តមាន​របស់​លោក​សោម សុគន្ធ​ រដ្ឋលេខា​ធិកា​រ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​កញ្ញា​Sharon I-hsuan Chang

រាជធានី​ភ្នំពេញ៖​ សាលាតូរ្យតន្រ្តី​ ស៊ីម​ហ្វូនី បាន​រៀប​ចំ​ការ​ប្រគំ​តន្រ្តី​ជាលើក​ទី​៣ និ​ង​ពិព័រណ៌សិល្បៈគំនូរ​សិស្ស​របស់​ខ្លួន​ កាលពីថ្ងៃទី​២ មិថុនា​ ២០០១៣ នៅ​សណ្ឋាគារ អាំង​ទែ​កុង​ទី​ណង់តាល់ ក្រោម​វត្តមាន​របស់​លោក​សោម សុគន្ធ​ រដ្ឋលេខា​ធិកា​រ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​កញ្ញា​Sharon I-hsuan Chang នាយកសាលាតូរ្យ​តន្រ្តី​ និងលោក​ស្រី​Rachel Hiskins គ្រូបង្រៀន​ផ្នែក​សិល្បៈគំនូរ។

 កម្មវិធី​ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង​មាន​រយៈពេល​ជាង​៣ម៉ោង​ ដោយ​មានការ​ប្រគំ​តន្រ្តី​បែប​ ខ្លាស៍សិច ដែល​មាន​​ការលេង​ ព្យ៉ាណូ​សូឡូ​ ព្យ៉ាណូ​ដៃ​បួន វីយូ​ឡុង​ ឆេឡូ និង​​ព្យ៉ាណូ​លក្ខណៈជាក្រុម។ ការប្រគំ​តន្រ្តី​បែប​ទាន់សម័យ​ដែល​មានការ​លេង​ព្យ៉ាណូ​​ ហ្គីតា​អេឡិច​ត្រូ​និច​ ហ្គីតា​បាស ស្គរ និង​យូ​កូលីលី ហើយ​ក៏មាន​ការ​​ប្រគល់​វិញ្ញាបនបត្រដល់​សិស្សានុសិស្សផង​ដែរ៕