ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​​រ៉ឺម៉ក​ម្នាក់​ស្លា.ប់​ ម្នាក់​របួស​ស្រាល​ដោយ​រថ​យន្ត​ដឹក​ដី​​បុក​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ អ្នក​បើក​រ៉ឺម៉ក​​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួស​ស្រាល​ដោយ​សារ​រថ​យន្ត​ដឹក​ដី​បុក​ជាមួយម៉ូតូ​សណ្តោង​​រ៉ឺម៉ក​​ កាល​ពី​វេលា​ម៉ោង​​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣ មិថុនា ២០១៣ នៅ​ភូមិ​បល្ល័ង្ក​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ។ ជន​រង​គ្រោះ​ដែល​ស្លា.ប់​ឈ្មោះ​លាប់ ប៉​ឡាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជា​អ្នក​បើក​រ៉ឺម៉ក​ រស់​នៅ​ភូមិ​​អូ​ទំរ៉ាយ ឃុំ​គង​ជ័យ​ ស្រុក​អូរាំង​ឪ

ខេត្ត​កំពង់​ធំ ៖ អ្នក​បើក​រ៉ឺម៉ក​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួស​ស្រាល​ដោយ​សារ​រថ​យន្ត​ដឹក​ដី​បុក​ជាមួយម៉ូតូ​សណ្តោង​​រ៉ឺម៉ក​​ កាល​ពី​វេលា​ម៉ោង​​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣ មិថុនា ២០១៣ នៅ​ភូមិ​បល្ល័ង្ក​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លាប់ ប៉​ឡាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជា​អ្នក​បើក​រ៉ឺម៉ក​ រស់​នៅ​ភូមិ​​អូ​ទំរ៉ាយ ឃុំ​គង​ជ័យ​ ស្រុក​អូរាំង​ឪ ខេត្ត​កំពង់​ចាម​ រី​ឯ​អ្នក​រួម​ដំណើរ​ជាមួយ​ដែល​របួស​ស្រាល​ឈ្មោះ​យ៉េង សុភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រស់​នៅ​​ភូមិ​-ឃុំ​ជាមួយ​គ្នា​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​រថ​យន្ត​ និង​ម៉ូតូ​បើក​បញ្ច្រាស​ទិស​គ្នា​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​រថ​យន្ត​​ ​និង​​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​តែ​ម្តង​ ចំណែក​រថ​យន្ត​​ពេល​ដឹង​ថា បុក​មនុស្សស្លាប់​​ក៏​បន្ថែម​ល្បឿន​​ទៅ​មុខ​ តែ​​ត្រូវ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​​សន្តិ​សុខ​១០២​ស្ទាក់​ចាប់​បាន​នៅ​ផ្លូវ​បំបែក​​សម្តេច​ហ៊ុន សែន បាក់​ស្នា​ខាង​កើត​កន្លែង​​​កើត​ហេតុ​ប្រមាណ​ជា​២​គីឡូ​ម៉ែត្រ​។ ​

ក្រោយ​កើត​ហេតុ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ចំណែក​រថ​យន្ត​​ និង​រ៉ឺម៉ក​សណ្តោង​ត្រូវ​ប៉ូលិស​ចរា​ចរ​ស្រុក​បារាយ​ណ៍​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕