ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ថែរក្សា​ធ្មេញ និង​អញ្ចាញ​ឱ្យ​មាន​សុខភាព​ល្អ

5 ឆ្នាំ មុន

ការ​ថែរក្សា​ធ្មេញ និង​អញ្ចាញធ្មេញ​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ តម្រូវ​ឲ្យ​មាន​អាហារ​បំប៉ន ល្អ​ៗ និង​ការ​ដុស និង​រូស​ធ្មេញ​ជា​ទៀងទាត់ ។ 1.​ដុសធ្មេញ​របស់​អ្នក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ព្រឹក និង​មុន​ពេល​ចូល​គេង…

ការ​ថែរក្សា​ធ្មេញ និង​អញ្ចាញធ្មេញ​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ តម្រូវ​ឲ្យ​មាន​អាហារ​បំប៉ន ល្អ​ៗ និង​ការ​ដុស និង​រូស​ធ្មេញ​ជា​ទៀងទាត់ ។

1.​ដុសធ្មេញ​របស់​អ្នក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ព្រឹក និង​មុន​ពេល​ចូល​គេង ។ វា​នឹង​សម្អាត​បន្ទះ​កំណក​ដែល​អាច​បណ្តាល​ឲ្យ​ធ្មេញ អញ្ចាញធ្មេញ និង​ឆ្អឹង​ជុំវិញ​មាន​បញ្ហា ។

2.​ប្រើ​ថ្នាំដុសធ្មេញ​ដែល​ផ្ទុក​នូវ​ហ្ល៉័​រ​អូ​រ៉ៃ ដែល​ជួយ​បង្ការ​ធ្មេញ​ពុក និង​ធ្មេញ​ស្អុយ ។ សូម​សួរ​គ្រូពេទ្យ​ធ្មេញ​របស់​អ្នក ប្រសិនបើ​អ្នក​ត្រូវការ​ទឹក​លាង​សម្អាត​មាត់​ដែល​ផ្ទុក​នូវ​ហ្ល៉័​រ​អូ​រ៉ៃ ឬ​សារធាតុ​ផ្សំ​ដែល​ប្រឆាំង​នឹង​កំណក ។ អ្នក​អាច​រក​មើល​ថ្នាំដុសធ្មេញ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សមាគម​ធ្មេញ ។

3.​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ។ ជាតិ​ស្ករ នឹង​ធ្វើ​ឲ្យ​កំណក​បន្ទះ អាក្រក់​ៗ​កើនឡើង ។

4.​ចៀសវាង​ការ​ប្រើ​ផលិតផល​ថ្នាំជក់​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មាត់​ធ្មេញ និង​មហារីក​មាត់​។ ការ​ជក់បារី (​ផ្សែង​បារី​) អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ។

5.​អនុវត្ត​ការ​សម្អាត​អណ្តាត ។

6.​កំណត់ពេល​ជា​ទៀងទាត់​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ដោយ​ផ្អែក​លើ​ថា​តើ​អ្នក​ត្រូវការ​ការ​ពិនិត្យ និង​សម្អាត​ជា​ញឹកញាប់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ