ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បាញ់​ស្លាប់​បុរស​ម្នាក់​នៅ​ស្រុក​កំពង់​ត្រាច​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរសម្នាក់​បាន​ត្រូវ​រន្ទះ​បាញ់​ស្លាប់​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ ឧសភា​ ខណៈ​ពេល​ចេញ​ទៅដឹក​គោ​ពី​ក្បែរ​មាត់​អូរ​យក​មក​ចង​ក្នុង​ផ្ទះ​វិញ​ ខណៈ​មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បោក​បក់​ខ្លាំង​។​ បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ​ ពៅ​ ធិន​ អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​ធ្នង់​ ឃុំ​ឫស្សី​ស្រុក​ខាង​កើត​​ ស្រុក​កំពង់​ត្រាច ។​

តាម​ស្ត្រី​ជាប្រពន្ធ​បុរស​រង​គ្រោះ​និយាយថា​ នៅ​វេលា​រសៀល​នោះ​ប្តី​គាត់​បាន​ចេញ​ទៅ​ដឹក​គោ​ដែល​ចង​ឱ្យស៊ីស្មៅ​ក្បែរ​អូរ​តូច​មួយ​នៅ​ជ្រុង​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ។​ ប៉ុន្តែ​ទៅ​មិន​ទាន់​ដល់​កន្លែង​ចង​គោ​ផង​ ស្រាប់​តែ​មាន​ស្នូរ​រន្ទះ​បាញ់​បាន​បន្លឺ​ឡើង​កក្រើក​ដី​ និងបាន​ប្រល័យ​ជីវិត​ប្តី​គាត់​ឱ្យស្លាប់​នៅ​នឹង​កន្លែង ។​

លោក​យ៉ុង​ សាមឿន​ មេ​ឃុំ​ឫស្សី​ស្រុក​ខាង​កើត​ប្រាប់​ថា​ នៅ​ក្នុង​ឃុំ​របស់​គាត់​ ក្រៅ​ពី​មាន​ពលរដ្ឋ​ម្នាក់​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​នេះ​ លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​ក៏​រង​ការ​បាក់​រលំ​ដោយ​សារ​ខ្យល់​កន្ត្រាក់​ផង​ដែរ ។​ បន្ទាប់​ពី​មាន​គ្រោះ​អកុសល​ស្លាប់​មនុស្ស​ដោយសារ​​រន្ទះ​បាញ់​នេះ​មក​ ក្រុម​ការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ឫស្សី​ស្រុក​ខាង​កើត​បាន​នាំ​យក​អំណោយ​ជូន​ដល់​គ្រួសារ​ជន​រងគ្រោះ​នូវ​ថវិកា​ចំនួន​២៥​ម៉ឺន​រៀល​ និង​អង្ករ​៥០​គីឡូ​ក្រាម​ ៕​