ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​រថយន្ត​ជួយ​លើក​ដែក​ផ្សារ​ដំបូល​រោង​ប៉ះ​ខ្សែ​ភ្លើង​ឆក់​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្ម​ករ​ បាន​រង​របួស​ធ្ងន់​​ ត្រូវ​រថយន្ត​សង្គ្រោះ​៧១១​ នៃ​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ បន្ទាប់​ពី​រូប​គេ​ជួយ​លើក​ដែក​ផ្សារ​ដំបូល​រោង​លក់​សាច់​ក្រក​ ហើយ​ប៉ះ​ចំ​ខ្សែ​ភ្លើង​ បណ្តាល​ឱ្យ​ឆក់​ធ្លាក់​មក​ដី​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៣ មិថុនា​ នៅ​ក្នុង​ភូមិ​វត្ត​

រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្ម​ករ​ បាន​រង​របួស​ធ្ងន់​​ ត្រូវ​រថយន្ត​សង្គ្រោះ​៧១១​ នៃ​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ បន្ទាប់​ពី​រូប​គេ​ជួយ​លើក​ដែក​ផ្សារ​ដំបូល​រោង​លក់​សាច់​ក្រក​ ហើយ​ប៉ះ​ចំ​ខ្សែ​ភ្លើង​ បណ្តាល​ឱ្យ​ឆក់​ធ្លាក់​មក​ដី​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៣ មិថុនា​ នៅ​ក្នុង​ភូមិ​វត្ត​ស្លែង​ សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ​ ។ បុរស​រង​គ្រោះ​ឈ្មោះ​ ប្រាក់​ ពិសិទ្ធ​ អាយុ​៣០​ឆ្នាំ​ ជា​អ្នក​បើក​រថយន្ត​ដឹក​កម្ម​ករ​ មាន​ស្រុក​កំណើត​ភូមិ​ពោធិ៍​ ឃុំ​ពោធិ៍​ ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះ​វិហារ​ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​ ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ជួយ​លើក​ដែក​ ដើម្បី​ផ្សារ​ដំបូល​រោង​លក់​សាច់​ក្រក​ ហើយ​ចៃដន្យ​ក៏​ប៉ះ​ចំ​ខ្សែ​កាប​ភ្លើង​នៅ​ខាង​លើ​ បណ្តាល​ឱ្យ​ឆក់​ធ្លាក់​មក​ដី​រង​របួស​ធ្ងន់​តែ​ម្តង​ ។ ក្រោយ​ពេល​កើត​ហេតុ​ គេ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​ ដោយ​យក​ជន​រង​គ្រោះ​ទៅ​កប់​ក្នុង​ភក់​ និង​ចាក់​ទឹក​ បន្ទាប់​មក​ហៅ​រថយន្ត​សង្គ្រោះ​៧១១​ នៃ​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ភ្លាមៗ​ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា​ តើ​អាច​ជួយ​សង្គ្រោះ​បាន​ ឬ​មិន​បាន​នោះ​នៅ​ឡើយ​ទេ​ ?

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​គ្មាន​ជំនាញ​ទេ​ ប៉ុន្តែ​ដោយ​សារ​ចង់​ជួយ​ម្ចាស់​ផ្ទះ​ ទើប​ជួយ​លើក​ដែក​ដើម្បី​ឱ្យ​ជាង​ផ្សារ​ ក៏​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​តែ​ម្តង​ ៕