ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​ម៉ូតូ​ស្គូពី​ជែង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​រង​របួស​ធ្ងន់​

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖​ បុរស​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​ជួប​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ ថ្ងៃ​ទី​២​ មិថុនា​ នៅ​លើ​វិថី​៧​មករា​ មុខ​សាលា​រៀន​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​១​ សង្កាត់​៤​ ក្រុង​ព្រះ​សីហនុ​ ។

ប្រភព​ពី​ប៉ូលិស​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​ម៉ាក​ស្គូពី​ ពណ៌​ឈាម​ជ្រូក​ គ្មាន​ស្លាក​លេខ​ បើក​ដោយ​បុរស​រង​គ្រោះ​ខាង​លើ​ឈ្មោះ​ ជិន​ សុវណ្ណា​ អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​៣​ សង្កាត់​២​ ក្រុង​ព្រះ​សីហនុ​ ជា​អ្នក​លក់​ម៉ូតូ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ម៉ាក​សាន់​យ៉ាន់​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ព្រះ​សីហនុ​ 1B-1851 ដែល​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្គូពី​ដួល​រង​របួស​ធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន​ តែ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​ម៉ាក​ស្គូពី​បើក​យ៉ាង​លឿន​ចេញ​ពី​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។ ក្រោយ​ពេល​កើត​ហេតុ​ សមត្ថ​កិច្ច​មិន​ទាន់​កំណត់​ថា​ ភាគី​ណា​ជា​អ្នក​ខុស​ទេ​ ប៉ុន្តែ​តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ ម៉ូតូ​បាន​បើក​ចូល​ចំណែក​ផ្លូវ​របស់​រ៉ឺម៉ក​ម៉ូតូ​ ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​បាន​គេច​ខ្លួន​បាត់​ ។ បើ​តាម​មិត្ត​ភក្តិ​ជន​រង​គ្រោះ​ និយាយ​ថា​ គ្រោះ​ថ្នាក់​នេះ​មក​ពី​ជន​រង​គ្រោះ​ស្រវឹង​ខ្លាំង​ពេក​ ព្រោះ​មុន​ពេល​កើត​ហេតុ​ បាន​ជួប​ជុំ​មិត្ត​ភក្តិ​ផឹក​ស៊ី​តាំង​ពី​ព្រឹក​ រហូត​ដល់​យប់​ ៕