ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ទួរីស​បុក​បង្គោល​ភ្លើង​ក្រឡាប់​របួស​ធ្ងន់​9​នាក់​នៅ​ថៃ​

11 ឆ្នាំ មុន

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​ មិថុនា​ អាជ្ញា​ធរ​ផ្នែក​ស្រាវ​ជ្រាវ​ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ទទួល​បាន​ដំណឹង​ថា​ មាន​ឧបទ្ទ​វ​ហេតុ​រថ​យន្ត​​ទួរីស​​មា៉ក​តូ​យ៉ូតា​ ពាក់​ស្លាក​លេខ​ ៣០៥០-បាង​កក​ ធ្វើ​ដំណើរ​ក្នុង​បំណង​ឆ្ពោះ​ទៅ​តំបន់​ព្រំ​ដែន​ស្រុក​អារា៉ញ់​ប្រទេស​ បាន​​បុក​បង្គោល​ភ្លើង​តង់​ស្យុង​​ដាច់​ជា​២​កំណាត់​ ហើយ​ក្រឡាប់​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់​ចំនួន​៩​នាក់​ ។

តាម​ប្រភព​ពី​កាសែត​ថៃ​ កាល​ពី​ថ្ងៃ​ទី​៣​ មិថុនា​ ផ្សាយ​ថា​ ក្រោយ​ពី​អាជ្ញា​ធរ​បាន​ទទួល​ព័ត៌​មាន​ក៏​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​ប្រទះ​ឃើញ​លោក​ ស៊ីត​ ធី​រា៉ក​កែវ​ថង​ខាំ​ អាយុ​៤០​ឆ្នាំ​ ជា​អ្នក​បើក​បរ​រថ​យន្ត​​ និង​មាន​អ្នក​ដំណើរ​ចំនួន​៩​នាក់​ទៀត​ រង​របួស​ធ្ងន់​ដោយ​កៀប​ជាប់​ក្នុង​រថ​យន្ត​ ​។ ជន​រង​គ្រោះ​ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ស្រះ​កែវ​ ភ្លាម​ៗ​ ។

​ក្នុង​ឧបទ្ទ​វ​ហេតុ​ខាង​លើ​ អ្នក​បើក​បរ​និយាយ​ថា​ គាត់​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​អ្នក​ដំណើរ​ ហើយ​ភាគ​ច្រើន​ជា​ អ្នក​ជំនួញ​ត្រូវ​ទៅ​ផ្សារ​រុង​ក្លឿ​ក្បែរ​ព្រំ​ដែន​ ក្នុង​ស្រុក​អារា៉ញ់​ ។ ​មុន​ពេល​កើត​ហេតុ​ រថ​យន្ត​បាន​​ចូល​ចាក់​សាំង​ ក្រោយ​មក​ធ្វើ​ដំណើរ​បាន​ចម្ងាយ​៥​គី​ឡូ​ម៉ែត្រ​ ​ក៏​គាំង​ចង្កូត​បណ្តាល​ឱ្យ​ជ្រុល​ទៅ​ខាង​ឆ្វេង​ដៃ​ ​បុក​បង្គោល​ភ្លើង​ហើយ​ក្រឡាប់​តែ​ម្តង​ ។

ឧបទ្ទ​វ​ហេតុ​ខាង​លើ​ ប៉ូលិស​ឃាត់​ខ្លួន​អ្នក​បើក​បរ​ ព្រោះ​រង់​ចាំ​ធ្វើ​ការ​សើុប​អង្កេត​ថា​តើ​​ដោយ​សារ​ឧបទ្ទ​វ​ហេតុ​ពិត​មែន​ ឬ​ក៏​ដោយ​សារ​អ្នក​បើក​បរ​ងងុយ​ដេក​ងោក​? ដើម្បី​ដំណើរ​ការ​រឿង​ក្តី​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ក្នុង​ការ​ប្រមាថ​ ធ្វើ​ឱ្យ​អ្នក​ផ្សេង​រង​របួស​ ៕