ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​យប់​ស្ងាត់​ម៉ូតូ​2​គ្រឿង​បើក​លឿន​បុក​គ្នា​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​ដោយ​អាង​​យប់​ស្ងាត់​ក៏​ជិះ​លឿន​ ហើយ​ក៏​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​ស្តុប​ពេទ្យ​ចិន​ នៅ​មហា​វិថី​ព្រះ​សី​ហនុ​ កែង​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣​ មិថុនា​ ។ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ព្រៃ​វែង​ 1D-1471 ជិះ​ដោយ​បុរស​នារី​២​នាក់​ តាម​មហា​

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​ដោយ​អាង​​យប់​ស្ងាត់​ក៏​ជិះ​លឿន​ ហើយ​ក៏​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​ស្តុប​ពេទ្យ​ចិន​ នៅ​មហា​វិថី​ព្រះ​សី​ហនុ​ កែង​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣​ មិថុនា​ ។ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ព្រៃ​វែង​ 1D-1471 ជិះ​ដោយ​បុរស​នារី​២​នាក់​ តាម​មហា​វិថី​ព្រះ​សី​ហនុ​​ពី​កើត​ទៅ​លិច​ ចំណែក​ម៉ូតូ​យ៉ាម៉ា​ហា​ស៊ី​រួ​ស​ ពណ៌​លឿង​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់​ស្ពឺ​ 1C-6876 ជិះ​ដោយ​បុរស​នារី​២​នាក់​​ដែរ​ ក្នុង​ទិស​ដៅ​ស្រប​គ្នា​គឺ​​ពី​ក្រោយ​ម៉ូតូ​ឌ្រីម​ ។

ខណៈ​មក​ដល់​ចំណុច​ស្តុប​ពេទ្យ​ចិន​ ម៉ូតូ​ឌ្រីម​​បត់​ស្តាំ​ស្រាប់​តែ​ម៉ូតូ​យ៉ា​ម៉ា​ហា​ស៊ី​រួ​ស​ ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​ជ្រុល​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​របួស​ស្រាល​៣​នាក់​ និង​អ្នក​បើក​ម៉ូតូ​ស៊ី​រួស​រង​របួស​​ធ្ងន់ ។ក្រោយ​ពេល​កើត​ហេតុ​ អ្នក​របួស​ធ្ងន់​ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​វាស់​វែង​ ហើយ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​ ៕