ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុ​ករ​​តួក​គី​បន្ត​ផ្គើន​រដ្ឋា​ភិបាល​​ដោយ​​កាន់​កា.ប់​ទីលាន​តាក់​ស៊ីម​​

11 ឆ្នាំ មុន

នា​ថ្ងៃ​ទី​៣​នៃ​ចលនា​តវ៉ា​របស់​ពួក​គេ​​ ពួក​បាតុ​ករ​តួក​គី​​ កាលពី​ថ្ងៃ​ទី​​២ មិថុនា បាន​​រក្សា​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​​រីសេប​ តៃ​យីប អ័រ​​ដូ​ហ្គាន​ ដោយ​កាន់​កា.ប់​ទីលាន​​តាក់​ស៊ីម​នៃ​ក្រុង​​អីុ​ស្តង់​ប៊ុល ចំណែក​ឧប្ប​ត្តិ​ហេតុ​​ថ្មី​ៗ​​ផ្ទុះ​ឡើង​ក្នុង​រដ្ឋ​ធានី​អង់​ការ៉ា ។

នា​ថ្ងៃ​ទី​៣​នៃ​ចលនា​តវ៉ា​របស់​ពួក​គេ​​ ពួក​បាតុ​ករ​តួក​គី​​ កាលពី​ថ្ងៃ​ទី​​២ មិថុនា បាន​​រក្សា​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​​រីសេប​ តៃ​យីប អ័រ​​ដូ​ហ្គាន​ ដោយ​កាន់​កាប់​ទីលាន​​តាក់​ស៊ីម​នៃ​ក្រុង​​អីុ​ស្តង់​ប៊ុល ចំណែក​ឧប្ប​ត្តិ​ហេតុ​​ថ្មី​ៗ​​ផ្ទុះ​ឡើង​ក្នុង​រដ្ឋ​ធានី​អង់​ការ៉ា ។

នារ​សៀល​​ថ្ងៃ​ទី​២ មិថុនា មនុស្ស​​ជា​ច្រើន​​ពាន់​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​​តាក់​ស៊ីម​​កណ្តាល​​ក្រុង​អីុ​ស្តង់​ប៊ុល​ ដោយ​ពុំ​មាន​​វត្ត​មាន​​របស់​ប៉ូលិស​​ ក្រោយ​រយៈ​​ពេល​២​ថ្ងៃ​នៃ​ឧប្បត្តិ​ហេតុ​ហិង្សា​ទាំង​ឡាយ​​ បណ្តាល​ឱ្យ​មនុស្ស​​ជា​ច្រើន​​រយ​នាក់​​ត្រូវ​របួស​​ ហើយ​​បាតុ​ករ​ជាង​១.៧០០​នាក់​​ត្រូវ​ចាប់​​ខ្លួន​​នៅ​ក្នុង​ប្រទេស​មក ។​

ក្រោយ​ទិវា​មួយ​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​​បន្តិច​មក​ ការ​ប៉ះ​ទង្គិច​គ្នា​​នានា​កើត​មាន​ទៀត​នា​ពេល​យប់​ រវាង​​កង​​កម្លាំង​​ប៉ូលិស​ និង​បាតុ​ករ​​ជា​ច្រើន​​ពាន់​​នាក់​ ដែល​ប្រមូល​ផ្តុំ​​គ្នា​នៅ​​ជុំ​វិញ​​ខុទ្ទ​កាល័យ​​នាយក​​រដ្ឋ​មន្ត្រី​​ក្រុង​អីុ​ស្តង់​ប៊ុល ។ ប៉ូលិស​​ក៏​ធ្វើ​​អន្តរាគមន៍​​​ែដរ នា​វេលា​រសៀល​​នៅ​​រដ្ឋ​ធានី​​អង់​កា​រ៉ា ដើម្បី​​បំបែក​​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​​កាណុង​បាញ់​ទឹក​ ខណៈ​​មនុស្ស​ប្រមាណ​​ជា​១.០០០​នាក់​ប៉ុន​ប៉ង​​លើក​គ្នា​ទៅ​កាន់​ខុទ្ទ​កា​ល័យ​​នាយក​រដ្ឋ​មន្ត្រី​​ក្នុង​រដ្ឋធានី​ ។

នា​យប់​ថ្ងៃ​ទី​១​មក​ទី​២​ មិថុនា ​​ការប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​​ក្លា​កើត​មាន​រវាង​ប៉ូលិស និង​ពួក​បាតុ​ករ​​ក្នុង​រដ្ឋ​ធានី​​ បណ្តាល​ឱ្យ​មាន​​ការ​ខូច​ខាត​ច្រើន ។ យោង​តាម​សហ​ជីព​ក្រុម​គ្រូ​ពេទ្យ​ក្រុង​​អង់​ការ៉ា​ថា ជន​​ស៊ីវិល​​៤១៤​នាក់​ត្រូវ​របួស​​ក្នុង​ឧប្បត្តិ​េហតុ​​ទាំង​នេះ ។ ទីភ្នាក់​ងារ​​ព័ត៌​​មាន​​​តួក​គី​ ANATOLIE រាយ​ការណ៍​ពី​បូ៉លស​៥៦​​នាក់​​ត្រូវ​របួស ៕