ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​​ខ្លាំង​នៅ​អឺរ៉ុប​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​​ក្នុង​ប្រទេស​​ជា​ច្រើន​​

11 ឆ្នាំ មុន

ប្រទេស​អឺរ៉ុប​​ជា​ច្រើន​​កំពុង​ជួប​ប្រទះ​​នឹង​សភាព​​ការណ៍​​គួរ​ឱ្យ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​មួយ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ បណ្តាល​ឱ្យ​​មាន​ទឹក​ជំនន់​ ។ ទឹក​ជំនន់​ និង​ការ​បាក់​ដី​​ មកពី​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​​ក្នុង​​ប្រទេស​​​ជា​ច្រើន​​​នៅ​អឺរ៉ុប​ បណ្តាល​ឱ្យ​​មនុស្ស​ស្លា.ប់​​៣​នាក់​​និង​​បាត់​ខ្លួន​​៨​​នាក់​ រួច​មនុស្ស​ជា​ច្រើន​​​​រយ​នាក់​ត្រូវ​ជម្លៀស​ចេញ​​ ។​

ប្រទេស​អឺរ៉ុប​​ជា​ច្រើន​​កំពុង​ជួប​ប្រទះ​​នឹង​សភាព​​ការណ៍​​គួរ​ឱ្យ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​មួយ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ បណ្តាល​ឱ្យ​​មាន​ទឹក​ជំនន់​ ។ ទឹក​ជំនន់​ និង​ការ​បាក់​ដី​​ មកពី​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​​ក្នុង​​ប្រទេស​​​ជា​ច្រើន​​​នៅ​អឺរ៉ុប​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​៣​នាក់​​និង​​បាត់​ខ្លួន​​៨​​នាក់​ រួច​មនុស្ស​ជា​ច្រើន​​​​រយ​នាក់​ត្រូវ​ជម្លៀស​ចេញ​​ ។​

ផ្លូវ​ថ្នល់​ និង​​ផ្លូវ​រថ​ភ្លើង​​​ជា​ច្រើន​​ត្រូវ​កាត់​ផ្តាច់​នៅ​អាល្លឺ​​ម៉ង់​ អូទ្រីស​ និង​សាធារណ​រដ្ឋ​ឆេក ។ សភាព​ការណ៍​មាន​​លក្ខណៈ​​គួរ​ឱ្យ​ព្រួយ​បារម្ភ​​​ខ្លាំង​បំផុត​នៅ​ទីក្រុង​​ប្រាក រដ្ឋ​ធានី​ឆេក ដែល​នៅ​ទីនោះ​​គេ​បាន​ធ្វើ​ទំនប់​​ទប់​ទល់​​​ទឹក​ជំនន់​តាម​បណ្តោយ​​ស្ទឹង​ VLTAVA ដែល​ហូរ​កាត់​​រដ្ឋ​ធានី​ឆេក ។ ស្ថានីយ​​​​មេត្រូ​៨​កន្លែង​ត្រូវ​​បិទ​​ទ្វារ​នៅ​ក្រុង​​ប្រាក ហើយ​មន្ទីរ​ពេទ្យ​​មួយ​ត្រូវ​​ជម្លៀស​​មនុស្ស​​ចេញ ។ នា​វេលា​រសៀល​​ថ្ងៃ​ទី​២ មិថុនា តុល្យ​ការ​ជន​រង​គ្រោះ​​នៅ​ប្រទេស​ឆេក​​ មាន​អ្នក​ស្លាប់​២​នាក់​ និង​បាត់​ខ្លួន​​៤​នាក់ ។

នាយក​រដ្ឋ​មន្ត្រី​​ឆេក​​លោក PETR NECAS បាន​​ចេញ​​ការ​ប្រកាស​អាសន្ន​ក្នុង​ផ្នែក​មួយ​ធំ​របស់​ប្រទេស​​កាលពី​ថ្ងៃ​ទី​២ មិថុនា ខណៈ​ផ្នែក​កណ្តាល​​ក្រុង​​ប្រាក​រង​ការ​គំរាម​កំហែង​​ដោយ​ទឹក​ជំនន់​ ក្រោយ​ភ្លៀង​​ធ្លាក់​​យ៉ាង​ខ្លាំង​​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ៕