ការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះមួយបានសម្លាប់ប៉ូលិស៩នាក់ កាលពីថ្ងៃទី២ មិថុនា នៅក្រុងដាម៉ាស់ ខណៈដែលកងទ័ពស៊ីរីបន្តវាយប្រហារលើបណ្តាទីតាំងពួកឧទ្ទាមនៅក្រុង QOUSSEIR ជាទីលាននៃការប្រយុទ្ធគ្នាយ៉ាងស្វិតស្មាញចាប់តាំងពី២សប្តាហ៍មកហើយ។
ក្រោយរយៈពេលប៉ុន្មានសប្តាហ៍ពុំមានការវាយប្រហារភេរវកម្មដោយរថយន្តបង្កប់គ្រឿងផ្ទុះនៅក្រុងដាម៉ាស់ ការវាយប្រហារប្រភេទនេះកើតមាននាពេលព្រឹកក្នុងសង្កាត់ JOBAR ភាគខាងកើតក្រុងដាម៉ាស់ ។ ប៉ូលិសស៊ីរីយ៉ាងតិច៩នាក់ស្លាប់ក្រោយការផ្ទុះយ៉ាងខ្លាំងនៅជិតស្នងការដ្ឋានប៉ូលិសមួយកន្លែង ។
ក្រោយពីទទួលបានកម្លាំងបន្ថែមទៅកាន់ទីក្រុង QOUSSEIR កងទ័ពរដ្ឋាភិបាលស៊ីរីគាំទ្រដោយពួកយុទ្ធជនហេសប៊ុលឡាហ៍ជាច្រើនរយនាក់ កាន់តែរួមរឹតពួកឧទ្ទាមបន្ថែមទៀតពេលពួកនោះប្រមូលផ្តុំគ្នានៅភាគខាងជើងទីក្រុងយុទ្ធសាស្ត្រនេះ ស្ថិតនៅជាប់ព្រំដែនលីបង់ ។ កងទ័ពបានទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំធុនធ្ងន់ស្រោចលើបណ្តាទីតាំងពួកឧទ្ទាមនៅភាគខាងជើងក្រុងនេះ និងតំបន់ជាយក្រុង ៕
ចែករំលែកព័តមាននេះ