ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុង​អត់​បើក ឱ្យ​ព្រូឡាន​បើក​ជំនួស តែ​លទ្ធផល​បោល​ទាំង​សំរាម​បុក​រះ​ព្រាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ី​ន​ទ្រី​ដឹក​សំរាម​១​គ្រឿង​អ្នកបើកបរ​ប្រើ​អោយ​ព្រូឡាន​បើក​ជំនួស​បានរ​យ៉ែ​ថយក្រោយ​យក​សំរាម​បាន​បើក​ថយក្រោយ​ទាំង​ជាប់​លេខ​កៀរ​រទេះ​លក់​បបរ រ៉ឺ​ម៉ក​កង់​បី​២​គ្រឿង​ ​ម៉ូតូ​ចំនួន​២​គ្រឿង​ ​កៀរ​បង្គោល​កា​រាស់​សាំង និង​បុក​ផ្ទះ​លក់​អេ​ឡិច​ត្រូ​និករ​ង​ការ​ខូចខាត​យ៉ាង​ធ្ងន់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ផ្លូវ​២០០៤​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ី​ន​ទ្រី​ដឹក​សំរាម​១​គ្រឿង​អ្នកបើកបរ​ប្រើ​អោយ​ព្រូឡាន​បើក​ជំនួស​បានរ​យ៉ែ​ថយក្រោយ​យក​សំរាម​បាន​បើក​ថយក្រោយ​ទាំង​ជាប់​លេខ​កៀរ​រទេះ​លក់​បបរ រ៉ឺ​ម៉ក​កង់​បី​២​គ្រឿង​ ​ម៉ូតូ​ចំនួន​២​គ្រឿង​ ​កៀរ​បង្គោល​កា​រាស់​សាំង និង​បុក​ផ្ទះ​លក់​អេ​ឡិច​ត្រូ​និករ​ង​ការ​ខូចខាត​យ៉ាង​ធ្ងន់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ផ្លូវ​២០០៤​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊ិ​ន​ទ្រី​ដឹក​សំរាម​ម៉ាក​ FUSO ​ពណ៌​លឿង​ ​មាន​លេខ​ 389 ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​ 2004 ​ហៅ​ផ្លូវ​ម៉ៃ​ដា​ទល់មុខ​ខារ៉ាអូខេ​មាន​លាភ​ ​ស្រាប់តែ​រថយន្ត​ដឹក​សំរាម​បាន​បើក​ហួស​សំរាម​ទើប​អ្នកបើកបរ និង​ព្រូ​បាន​ចុះ​ពីលើ​រថយន្ត​ ​រួច​ហើយ​អ្នកបើកបរ​បានអោយ​ព្រូ​រ៉ឺ​យ៉ែ​ថយក្រោយ​បន្តិច ។​

​ខណៈ​ព្រូ​រថយន្ត​ស៊ី​ន​ទ្រី​ឡើង​បើក​រ៉ឺ​យ៉ែ​ថយក្រោយ​បាន​ជាន់​លេខ​រ៉ឺ​យ៉ែ​ថយក្រោយ​ជាប់​ហ្គា​បាន​ថយ​បុក​រទេះ​លក់​បបរ​ ​កៀរ​រ៉ឺ​ម៉ក​កង់​បី​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង​ ​កៀរ​បង្គោល​កា​រាស់​សាំង​បណ្តាល​អោយ​រង​ការ​ខូចខាត​ ​ហើយ​រថយន្ត​នៅ​តែ​មិន​ទាន់​ថយក្រោយ​ទៀត​ទៅ​បុក​ផ្ លក់​គ្រឿង​អេ​ឡិច​ត្រូ​និក​បណ្តាល​អោយ​បែក​ទូរ​កញ្ចក់​ដាក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។​

​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​រថយន្ត​កំពុង​បើក​រោ​ទិ៍​យ៉ាង​ខ្លាំង ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡើង​ជួយ​ពន្លត់​រថយន្ដ ចំណែក​ព្រូ និង​អ្នកបើកបរ​ភ័យ​ខ្លួន​បាន​រត់​ចោល​រថយន្ត​បាត់​ទាំងអស់​គ្នា ។​

​ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ទាំង​២​សង្កាត់​និង​ទាំង​ពីរ​ខណ្ឌ បាន​មក​ដល់​ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​មក​វាស់វែង និង​យក​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ