ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់​រាន​​មាន​​ជីវិត​​ និង​​អ្នក​​មាន​​បង​​ប្អូន​​ស្លា.ប់​​ក្នុង​​គុក​​ទួល​​ស្លែង​ ទាម​​ទារ​​ឱ្យ​​លោក​ កឹម​ សុខា ​ត្រូវ​​តែ​​សុំ​​ទោស​​ជា​​សា​​ធារ​ណៈ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ រលក​កម្តៅ​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​ កឹម សុខា​ ដែល​គេ​ស្តាប់​ឮ​ថា​ លោក​បាន​ចាត់​ទុក​គុក​ទួល​ស្លែង​ (មន្ទីរ​ស.២១) ជា​គុក​សិប្បនិម្មិត​ កាល​ពី​ថ្ងៃ​ទី​៣១​ ឧសភា​ សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​អ្នក​រស់​រាន​មាន​ជីវិត​ និង​អ្នក​ដែល​មាន​បង​ប្អូន​បង្កើត​ត្រូវ​បាន​សម្លា.ប់​នៅ​មន្ទីរ​ស.២១​ បាន​គាំទ្រ​លោក​ ជុំ​ ម៉ី​ និង​លោក​ ប៊ូ​ ម៉េង​ ក្នុង​ការ​ដឹក​នាំ​មហា​បាតុ​កម្ម​មួួយ​ទាម​ទារ​ឱ្យ​លោក​ កឹម​ សុខា​ សុំ​ទោស​ ។

រាជធានីភ្នំពេញ​ ៖​ រលក​កម្តៅ​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​ កឹម សុខា​ ដែល​គេ​ស្តាប់​ឮ​ថា​ លោក​បាន​ចាត់​ទុក​គុក​ទួល​ស្លែង​ (មន្ទីរ​ស.២១) ជា​គុក​សិប្បនិម្មិត​ កាល​ពី​ថ្ងៃ​ទី​៣១​ ឧសភា​ សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​អ្នក​រស់​រាន​មាន​ជីវិត​ និង​អ្នក​ដែល​មាន​បង​ប្អូន​បង្កើត​ត្រូវ​បាន​សម្លាប់​នៅ​មន្ទីរ​ស.២១​ បាន​គាំទ្រ​លោក​ ជុំ​ ម៉ី​ និង​លោក​ ប៊ូ​ ម៉េង​ ក្នុង​ការ​ដឹក​នាំ​មហា​បាតុ​កម្ម​មួួយ​ទាម​ទារ​ឱ្យ​លោក​ កឹម​ សុខា​ សុំ​ទោស​ ។

នៅ​ថ្ងៃ​ទី​៤ មិថុនា​ ខាង​មុខ​នេះ​ យោង​តាម​ការ​ជូន​ដំណឹង​ថា​ លោក​ ជុំ ម៉ី​ និង​លោក​ ប៊ូ ម៉េង​ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ទួល​ស្លែង​ជា​ថ្មី​ម្តង​ទៀត​ជុំវិញ​ការ​ទាម​ទារ​ឱ្យ​មាន​ការ​សុំទោស​ជា​សាធារណៈ​ពី​សំណាក់​លោក​ កឹម​ សុខា​ ។ យោង​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ក៏​ជា​ថ្ងៃ​ដែល​លោក​ កឹម​ សុខា​ វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ។ ខាង​ក្រោម​នេះ​ គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​ទាំង​ស្រុង​របស់​អ្នក​គាំទ្រ​លោក​ ជុំ ម៉ី​ និង​លោក​ ប៊ូ ម៉េង​ ក្នុង​ការ​ដឹក​នាំ​មហា​បាតុកម្ម​ ៖