ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រ​​ស្ទង់​​មតិ​ IRI ​CPP​ ​ដើរ​​លើ​​ផ្លូវ​ត្រូវ​​៧៩%​ និង​​អត្រា​​អ្ន​ក​បោះ​​ឆ្នោត​​ជូន​​ចំនួន​​៧៧​%

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេច​អគ្គ​មហាសេនា​បតីតេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍​​​​​​​​​​​ក្នុង​​ជំនឿ​​ជឿ​ជាក់​ថា ​នៅ​​អាណត្តិ​​ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា​​នឹង​​​​ដឹក​នាំ​​ប្រទេស​បន្ត​ទៀត ​គ្មាន​អ្នក​ណា​អាច​យក​ឈ្នះ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ទេ ​​។​ សម្តេច​អគ្គ​មហាសេនាបតី​តេជោ ​ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​បែប​នេះ ​នា​ព្រឹក​ថ្ងៃទី​១ មិថុនា ​ក្នុងពិធី​ខួប​លើក​ទី​៦៤ ​ទិវា​កុមារ​អន្តរ​ជាតិ​១ មិថុនា 

រាជធានីភ្នំពេញ​ ៖ សម្តេច​អគ្គ​មហាសេនា​បតីតេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍​​​​​​​​​​​ក្នុង​​ជំនឿ​​ជឿ​ជាក់​ថា ​នៅ​​អាណត្តិ​​ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា​​នឹង​​​​ដឹក​នាំ​​ប្រទេស​បន្ត​ទៀត ​គ្មាន​អ្នក​ណា​អាច​យក​ឈ្នះ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ទេ ​​។​ សម្តេច​អគ្គ​មហាសេនាបតី​តេជោ ​ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​បែប​នេះ ​នា​ព្រឹក​ថ្ងៃទី​១ មិថុនា ​ក្នុងពិធី​ខួប​លើក​ទី​៦៤ ​ទិវា​កុមារ​អន្តរ​ជាតិ​១ មិថុនា ​ខួបលើក​ទី​១២​ទិវា​​ពិភពលោក​ប្រឆាំង​ពល​កម្ម​​កុមារ​១២​មិថុនា ​និង​​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៣ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​​និងពិព័រណ៍​កោះ​ពេជ្រ ​។

​អញ្ជើញ​ចូលរួម​​​ក្នុង​ពិធី​នោះ​មាន​​លោក​លោកស្រី​ ជា​សមាជិក ​សមាជិកា ​ព្រឹទ្ធ​សភា ​​រដ្ឋ​សភា ​រាជ​រដ្ឋា​ភិបាល​ លោក​ឯក​អគ្គ​រាជ​ទូត ​ឯក​អគ្គ​រដ្ឋទូត​ប្រចាំនៅ​កម្ពុជា ​ដៃ​គូ​អភិវឌ្ឍន៍​អង្គ​ការ​មិន​មែន​​រដ្ឋាភិបាល​ អង្គ​ការ​​ជន​ពិការ​កម្ពុជា​​ លោក​គ្រូ ​អ្នក​គ្រូ ​សិស្សានុសិស្ស​ ​និង​ក្មួយ​ៗ​ កុមារ​ជា​ច្រើន​ពាន់​នាក់​​ ។
សម្តេច​តេជោ នាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​ថា ​ការស្ទង់​​របស់​IRI មាន​ជើង​លេខ​​៣ គឺ​​ជើងលេខ​១ សម្រាប់​CPP ជើង​លេខ​១ ​សម្រាប់​ហ្វុ៊នស៊ិន​ប៉ិច ឯជើង​លេខ​១​​ទៀត​​​សម្រាប់​បក្សប្រឆាំង ។

ជើង​លេខ​របស់​CPP​នោះ​ចេញ​រួច​​​​ហើយ ​ដើរលើ​ផ្លូវ​ត្រូវ​៧៩%​ ដើរ​លើ​ផ្លូវ​ខុស​២១%​ ។ ​​បើ​ប្រៀប​ធៀប​កំណើន ​ខែកុម្ភៈ​ឆ្នាំ​២០០៨ និង​ខែ​​កុម្ភៈ​ឆ្នាំ​២០១៣ ​មុន​បោះឆ្នោត​ដូច​គ្នា ខែ​កុម្ភៈ​ឆ្នាំ​២០០៨ ​ពេល​នោះ​ចម្លើយ​​៧៧%​ត្រូវ​ ២០%​​ខុស​​និង​​៣%​​មិន​​​​ឆ្លើយ ។ ឥឡូវ​យើងមាន​៧៩%​​​ត្រូវ​​នឹង​២១​%​ខុស​ដល់​អត្រា​អ្នក​បោះ​ឆ្នោត​​ដែល​បោះ​ជូន​ស្មើ​នឹង​​៧៧% ដែលកាល​ពីឆ្នាំ​២០០៨ មាន​តែ​៧៥%​​ទេ ​។ ដូច្នេះ​​កំណើន​២% ​ព្រម​គ្នា​​ជា​មួយ​អត្រា​ការ​គាំ​ទ្រ​​​បោះឆ្នោត​ឆ្នាំ​២០១២ ​កន្លង​ទៅ​​ជាង​៦១% ​​។ ប៉ុន្តែ​​ខ្ញុំ​បាន​ជើង​លេខ​គ្រប់​គណបក្ស​ លើ​ក​លែង​​​តែគណបក្ស​ដទៃ​នោះ ទេ​​ដែល​​មិន​បាន​ទទួល ។

សម្តេច​​តេជោ​មានប្រសាសន៍​ថា ​ហ្វុ៊ន​ស៊ិន​ប៉ិច ​​​ទំនង​ជា​បោះ​ឱ្យ​២០% ​ហើយ​ទំនង​​ជា​មិន​បោះ​ឱ្យ​​១៩% ហើយ​​អត់​បោះ​ឱ្យ​៥៥% ធ្ងន់​ណាស់ សម្តេច​បាន​ប្រាប់​លោក​ញឹក ប៊ុន​ឆៃ សូម​ប្រឹង​ឱ្យ​មែន​ទែន ​។ ដោយ​ឡែក​សម្តេច​បាន​​លើក​​ពី​​ការ​គន់​គូ​រ​ដែល​គណបក្ស​ប្រឆាំង​​​បាន​ដោយ​ខ្លួន​​ឯង ​។ គេ​បាន​បញ្ជាក់ថា ​អត្រា​ដែល​​​គេ​ស្ទង់​មតិ​គាំ​ទ្រ​​​​​ឱ្យ​​អ្នក​​ឯង​១០០%​ដែលត្រូវ​បោះ​ឱ្យ​​អ្នក​​ឯង អ្នក​ឯង​បាន​​៥៤% ស្មើ ៦៤ អាសនៈ ​​ហើយ​បើ​​បោះ​​​ឱ្យ​អ្នក​​ឯង​ស្មើ​នឹង​៧៥%​នៃ​៥៤​ហ្នឹង ​អ្នក​ឯង​​បាន​៥៣​អាសនៈ ។

​ឯ​គណបក្ស​ប្រជា​ជន​បាន​៧០​ ហើយ​បើ​សិន​​ជា​៥០%​នៃ​៥៤%​គាត់​បាន​៤៥​អាសនៈ​ គាត់​គិត​ដូច្នេះ ។ សម្តេច​​តេ​ជោ​មាន​ប្រសាសន៍ថា ​ខ្ញុំ​ម​ាន​ហើយ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​មិន​និយាយ ​ព្រោះ​លោក​​​ឯង​ចេះ​​តែ​​និយាយ​តែ​ផ្តេស​​តែ​ផ្តាស​ខ្ញុំ​​​ថា​ទៅ​វិញ ។ ស្រាប់តែ​មាន​លោក​ណា​មួយ​នោះ​ចេញ​ម​ក​​និយាយ​​ថា ​គេ​រក្សាសម្ងាត់​ ចុះ​ដៃ​ម្ខាង​ទាម​ទារ​សិទ្ធិ​ទទួល​ព័ត៌​មាន​ ដៃម្ខាង​សុំ​បិទ​ព័ត​មាន ។ ​ការស្ទង់​មតិ​គឺ​ជា​ឧបករណ៍​ប្រជាធិបតេយ្យ​បំផុត​ហើ​យ​ដែល​គេ​ប្រើ​នៅ​គ្រប់​តែ​ប្រទេស ​។ សម្តេច​មាន​ប្រសាសន៍​ថា ​នៅ​ស្រុក​ខ្មែរ​​ចម្លែក ​នៅជំនាន់​​​ឆ្នាំ​​១៩៩៣ នៅ​ពេល​​​នោះ​ការ​ស្ទង​់​មតិ​ដោយ​អង្គ​ការ​​សហ​ប្រជាជាតិ​អ៊ុន​តាក់ ​កាល​​​​​​​​​​​​​​​​​​នោះ​CPP​នាំ​មុខ​រហូត ​ស្រាប់​តែ​អ៊ុន​តាក់​បញ្ឈប់​ឱ្យ​ផ្សាយ​តែ​ម្តង ​ចាំបាន​ទេ ​នេះ​ហើយ​ការ​រៀប​រៀង​ដោយ​​អ៊ុ​ន​តាក់ ។

ឥឡូវ​មាន​អ្នក​ចង់​ធ្វើ​​អ៊ុ​ន​តាក់​ទៀតឬ​អី ? បាន​ជា​មិន​ចង់​ឱ្យ​ផ្សាយ ? ឥឡូវ​ប្រហែល​ជា​គេ​ទទួល​បាន​ហើយ ​គណបក្ស​​ប្រជា​ជន​មាន​៧៧​កៅអី​នៅក្នុងការ​ស្ទង់​មតិ​លោក​ឯង​​គិតទៅ ។ ​ហើយ​លោក​ឯង​​គិត​តែ​ធ្វើ​លេខ​ខ្លួន​ឯង ​បើ​លោក​ឯង​​គេ​បោះ​ឱ្យ​៧៥%​ ​​​​លោក​ឯង​ក៏​នៅតែ​ចាញ់​ បើ​បោះ​ឱ្យ​៥០%​​ក៏​នៅ​តែ​ចាញ់​ដែរ ​លើក​លែង​តែគេបោះ​ឱ្យ​១០០% តែ​វា​មិន​អាចទៅរួច​ទេ ។ សម្តេច​តេជោ ​ហ៊ុន សែន អះ​អាង​ថា ​រឿង​ឈ្នះ​​គឺ​ឈ្នះ​ហើយ​អត់​មាន​ស្អី​ដែល​ត្រូវ​ពិបាក​និយាយ​ត​តាក់​​​ត​តាំ​​​ស្អី​ទេ ​កន្លង​ទៅ​ចេះ​​តែ​​តែ​តៗ​​ឈ្នះ​ៗ ណ្ហើយ​ចាំជាតិ​ក្រោយ​តែ​ម្តង​ទៅ ។

​ជាការ​ពិតណាស់​ទៅ​ហើយ ការ​បោះឆ្នោត ​៥ឆ្នាំម្តង​រហូត​ដល់​ឆ្នាំ​២០១៨ ហ៊ុន សែន ​​ទៀត​ហើយ នាយករដ្ឋ​មន្ត្រី​ កុំ​ឆ្ងល់​ពេក ​។ ​​ប៉ុន្តែ​យើង​មិន​ជំទាស់​ទេ ​ក្នុង​ការ​​ដែល​​គេ​ធ្វើ​​នាយក​រដ្ឋ​មន្ត្រី​​ឧទាហរណ៍ ។ ពី​ពេល​នេះ​​រហូត​​ដល់​ពេល​​​​បោះ​ឆ្នោត​ឱ្យគេ​​​ចុះ​​​គេមាន​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ គេមាន​បេក្ខ​ភាព​ប្រធាន​សភា​​…។ ​ចំណែក​យើង​វិញ​ជា​នាយក​រដ្ឋ​មន្ត្រី​ ឧប​នាយក​​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ រដ្ឋ​លេខា​ធិការ​​​ អនុ​រដ្ឋ​លេខា​ធិការក្នុងតំណែង​ត្រូវ​បន្ត​ទៅ​ទៀត​ដល​់​បង្កើត​ថ្មី​ទៅ​បន្ត​ទៅទៀត ។ មិន​ទាន់​បោះឆ្នោត​ផង​គេ​និយាយ​ថា​ឈ្នះ​ ចំណែក​យើង​ក៏​និយាយ​ថា ​ឈ្នះ​កើត​ដែរ ​ព្រោះ​អត់​មាន​អ្នក​ណា​មក​ឃាត់​​ផង ​។ ​សម្តេច​តេជោ នាយករដ្ឋ​មន្ត្រី​បានរិះ​គន់​​វិទ្យុ​ក្នុង​ស្រុក​មួយ​​ថា​​ខូច​ណាស់ ​តែង​តែ​និយាយ​បំផ្លើស​ការ​ពិត​ ​។ ​​

ឥឡូវ​​ខ្ញុំ​និយាយ​ឱ្យ​ផ្សាយ​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០០៨ ការស្ទង់​មតិ​នៅ ពេល​នោះ​ប្រជាជន​កម្ពុជា​បាន​ឆ្លើយ​​ថា ​«កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​៧៧% ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​ប្រជា​ជន​កម្ពុជា​ឆ្លើយ​ថាកម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​៧៩%​ អត្រា​​គាំ​ទ្រ​គណបក្ស​ប្រជាជន​ ខែ​កុម្ភៈ ឆ្នាំ​២០០៨ ស្មើ​នឹង​៧៥%​ ឥឡូវ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៣ ស្មើ​នឹង​៧៧% សូម​យក​ភាសា​ខ្ញុំ​ផ្សាយ​ឱ្យ​ត្រឹម​ត្រូវ​ ។ ខូច​ម្លេ៉ះ​ បំភ្លៃ​មិន​ចេះ​ខ្មាស​គេ​​ទេ​​ឬ? គេ​ចាក់​ទូ​ទាំង​ប្រទេស​ដល់​លោក​ឯង​ទៅ​និយាយ​ផ្សេង ។ រួច​​ហើយ​​ថា ​វិទ្យុ​​ឯក​​រាជ្យ​…ផេះ ។ លេង​កុំ​ខឹង ​ខឹងកុំ​លេង …។ មួយ​នោះ​ចេញ​​ប្រតិ​កម្ម​ភ្លាម បើ​លោក​ល្ងង់ លោក​​កុំ​ធ្វើ​ចេះ ​ព័ត៌​មាន​​របស់​លោក​បាន​មក​ដល់​ដៃ​ខ្ញុំ ​រាប់​​​ទាំង​លោកគិត​ពួក​អស់​លោក​ទេ ​ដែល​ផ្ញើ​ទៅ​ឱ្យ​ខ្ញុំ​ ។ ​គិត​អត្រា​១០០%​លោក​ឯង​បាន​ប៉ុន្មាន? ខ្ញុំ​បាន​ប៉ុន្មាន? គិតអត្រា​៧៥% ​​​លោក​ឯង​បាន​ប៉ុន្មាន ​? ​ខ្ញុំ​បាន​ប៉ុន្មាន ​?គិត​​អត្រា​៥០%​លោក​​ឯង​​បានប៉ុន្មាន? ខ្ញុំ​បាន​ប៉ុន្មាន? អីុ​ចឹង​លោក​​ឯង​គិត​ចុះ​គិត​​​​ឡើង​​ គិត​ក្បួន​ចៅ​ចាក់​ស្មុគ​​ ​របស់​លោក​ឯង​ ហើយ​លោក​ឯង​ប្រតិ​​កម្ម​ជា​​មួយ​សម្តី​របស់​ខ្ញុំ ។ ខ្ញុំ​​និយាយ​តែ​របស់​ខ្ញុំ​ទេតើ​​ ខ្ញុំ​​​មិន​បាន​និយាយ​របស់លោក​ឯង​ឯណា ​ដូច្នេះ​​ខ្ញុំ​ត្រូវ​​តែ​​និយាយ​ត្រឡប់​ទៅ​វិញ ​ហើយ​និយាយ​កាន់​តែ​​ឮ​ទៀត​​លើក​​នោះ ​។

សម្តេច​​តេ​ជោ​មានប្រសាសន៍ថា ​ការ​ស្ទង់​​មតិ​ដំបូង ​ប្រជា​ជន​កម្ពុជា​ថា កម្ពុុជា​ដើរ​លើ​ផ្លូវ​ត្រូវ​៦០%​ មកដល់​ឥឡូវ​ឡើង​ដល់​៧៩% លោក​ឯង​ថា ​ម៉េច ?
ខ្ញុំ​មាន​លទ្ធ​ភាព​ដឹក​នាំ​ប្រទេស​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​សាកល​ វិបត្តិ​ដោយសារ​គ្រោះ​ទឹក​​ជំនន់ ព្យុះ​មហន្ត​រាយ​​កេត​សាណា​ ។ ខ្ញុំ​ធ្វើ​ឱ្យ​ម៉ាក្រូ​សេដ្ឋ​កិច្ច​នៅ​​នឹង​​​កំណើន​​ជុំវិញ​ឡើង​៧​% នោះគឺ​​មិន​មែន​ជា​រឿង​លេង​សើច​​​​​ទេណា ​។ នាយក​រដ្ឋមន្ត្រី​បក្សនយោ​បាយ​​មួយ​ដឹក​នាំ​រក្សា​នូវ​ភាព​ឡើង​របស់ខ្លួន​អត់​មាន​ការធ្លាក់​​​ចុះ​ទេ ​។

សម្តេច​តេជោ ​ហ៊ុន សែន ​​បញ្ជាក់ថា ​ខ្ញុំ​បាន​និយាយ​ហើយ​បើ​សិន​ជា​ធ្លាក់​ចុះ​នៅក្រោម​៥០% ​ខ្ញុំ​នឹង​ប្រកាស​​អាសន្ន​​ខ្ញុំ​លា​ចេញ​ពី​តំណែង ​។ ខ្ញុំ​និយាយ​ឱ្យឮ ។ លោក​ឯង គ្មាន​ទៅ​រួច​ទេ ​​៧៥%​និង​៥០​%​អត់​​ទៅរួច​ទេ ​ធ្វើ​នយោ​បាយ​ច្រឡឺស​បឺស គេ​និយាយ​របស់​គេ​ទេ​តើ ឯង​​ប្រតិ​កម្ម​អី ​ហើយ​ខ្លួន​ឯង​​អត់​មាន​​ព័ត៌មាន​ច្បាស់ដល់គេ​ខោក​ទៅ​បាន​ឈឺ​ឬអី? ឥឡូវ​គេ​បញ្ជូន​ទៅ​អស់​ហើយ​ មើល​ខ្លួន​ឯង​ទៅវាខុស​របស់ខ្លួន​ឯងយ៉ា​ងដូច​ម្តេច ?

​បើ​ស្ទើរ​ភ្លើង​ទេកុំ​ធ្វើ​នយោបាយ បណ្តើរ​ប្រពន្ធ​​ពីរនោះ​ទៅ ​ប្រពន្ធ​សុទ្ធ​តែ​​អ្នក​តំណាង​រាស្ត្រ​ទាំងពីរ ​ប្រពន្ធ​ដើម​ក៏​តំណាង​រាស្ត្រ ​ប្រពន្ធ​​ចុង​ក៏​តំណាង​រាស្ត្រ​​ ខ្ញុំ​ម​ិន​វាយ​ប្រហារ​ថា ​ឱ្យ​អ្នក​ណា​ទេ ។ ​​មិន​ដែល​មាន​ប្តី​អង្គុយ​ក្នុងសភា ​ប្រពន្ធ​ដើម​ក៏​អង្គុយ​នៅ​សភា ​ប្រពន្ធ​ចុង​​ក៏​​អង្គុយ​នៅ​សភា ​។ ប៉ុន្តែ​​អ្នក​ណា​​ឆ្លើយ​អ្នក​នោះ​ហើយ​ ខ្ញុំ​​ថា​​អត់​មាន​ចំ​ឈ្មោះ​ឯ​ណា​ ? អ្នក​ណា​​ឆ្លើយ​អ្នក​នោះ​ហើយ​ ៕