ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​​ខ្លួន​​លោក​ ​ហុង​ ​ណា​​រ៉ា ​​ចាង​​ហ្វាង​​កា​សែត​​កម្ពុជា​​ថ្ងៃ​​នេះ ​ជាប់​​ចោទ​​ក្បត់​​សេច​ក្តី​​ទុក​​ចិត្ត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​លោក​យូ ប៊ុណ្ណា ​​ចៅ​ក្រម​ស៊ើប​​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា បាន​សម្រេច​ចេញ​​ដីកា​ឃុំ​ខ្លួន​លោក​ហុង ​ណារ៉ា​​ ចាងហ្វាង​កាសែត​​កម្ពុជា​ថ្ងៃ​​នេះ ​​ដាក់​​ពន្ធនាគារ​ព្រៃស​ជាបណ្តោះ​អាសន្ន ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ឆ​បោក ។ លោក​ហុង ​​ណារ៉ា ​ចាង​ហ្វាង​កាសែត​​កម្ពុជា​ថ្ងៃ​នេះ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច ​ការិយាល័យ​​​ស្រាវ​ជ្រាវ​បទ​ល្មើស​​​​ព្រហ្ម​ទណ្ឌ​​នៃ​បញ្ជាការ​​​ដ្ឋាន​​កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស

រាជ​ធានី​ភ្នំពេញ ​៖ ​លោក​យូ ប៊ុណ្ណា ​​ចៅ​ក្រម​ស៊ើប​​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា បាន​សម្រេច​ចេញ​​ដីកា​ឃុំ​ខ្លួន​លោក​ហុង ​ណារ៉ា​​ ចាងហ្វាង​កាសែត​​កម្ពុជា​ថ្ងៃ​​នេះ ​​ដាក់​​ពន្ធនាគារ​ព្រៃស​ជាបណ្តោះ​អាសន្ន ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ឆ​បោក ។ លោក​ហុង ​​ណារ៉ា ​ចាង​ហ្វាង​កាសែត​​កម្ពុជា​ថ្ងៃ​នេះ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច ​ការិយាល័យ​​​ស្រាវ​ជ្រាវ​បទ​ល្មើស​​​​ព្រហ្ម​ទណ្ឌ​​នៃ​បញ្ជាការ​​​ដ្ឋាន​​កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១ មិថុនា ​​​​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​​ខ្លួន​​របស់​​លោក​​មាស ​ច័ន្ទពិសិដ្ឋ ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​។

​ក្រោយ​ពេល​​ឃាត់​ខ្លួន​​​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ​បាន​នាំ​​ខ្លួន​​លោក​ហុង ​ណារ៉ា ​​ទៅ​កាន់​​សាលា​ដំបូង​ដើម្បី​​ឱ្យ​តំណាង​​អយ្យ​ការ​ធ្វើ​ការ​សាក​សួរ​លើ​ពាក្យ​បណ្តឹង​​ពី​បទ​ឆ​បោក​​នាល្ងាច​ថ្ងៃដដែល​​នោះ​ ។ លោក​​មាស ​ច័ន្ទ​ពិសិដ្ឋ ​ព្រះ​​រាជ​​អាជ្ញា​​រងក៏​បាន​ដំណើរ​ការ​សាក​សួរ​លោក​ហុង ​ណារ៉ា ​នៅ​​ចំពោះ​មុខ​​មេធាវី ​ការ​ពារ​ក្តី​​ ​គឺលោក​កែវ ​យ៉ា ​​ដោយ​​លោក​ព្រះ​រាជ​អាជ្ញា​រង​​​បាន​ចោទ​ប្រកាន់​លោក​​ហុង ​ណារ៉ា ​​​​ជាផ្លូវ​ការ​ រួច​បាន​ចាត់​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​​ចៅ​ក្រម ​​លោក​យូ ប៊ុណ្ណា ​​ដើម្បី​ធ្វើ​​ការ​​បន្តតាមនីតិវិធី ។ ​​ចៅ​​ក្រម​ក៏​បាន​ផ្តើម​​សាក​សួរ ប៉ុន្តែ​ដោយ​សារល្ងាច​ណាស់​ទៅ​ហើយ​​​ជា​ម៉ោង​​ដែល​​​មន្ត្រី​​​រាជការ​​​ឈប់​សម្រាក​នោះ​​ ​​ចៅ​ក្រម​បាន​សម្រេច​ផ្ញើ​ជន​ត្រូវ​ចោទ​គឺ​លោក​ហុង ​ណារ៉ា ​​ទៅបញ្ជា​​ការ​​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ១​យប់​​​ ហើយ​​​​​តម្រូវ​​ឱ្យ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ​នាំ​ខ្លួន​លោ​កហុង ​ណារ៉ា ​ទៅ​សាក​សួរ​បន្ត​ទៀត​​ ​។ ​

លុះ​នៅ​​ព្រឹក​ថ្ងៃ​កំណត់​ ជន​ជាប់​សង្ស័យ​មិន​ត្រូវ​បាន​នាំ​ទៅ​សាក​សួរ​តាម​​ការ​គ្រោង​​ទុក​នោះ​ទេ ​ពោល​គឺ​ព្រឹក​ឡើង​ ស្រាប់តែ​ចៅ​ក្រម​បាន​អញ្ជើញ​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ឱ្យ​ទៅ​ទទួល​យក​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​លោក​ហុង ​ណារ៉ា​តែ​ម្តង​ ហើយ​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃទី​២ មិថុនា ​លោក​ហុង ណារ៉ា ​​ត្រូវ​បញ្ជូន​​ទៅ​​​ដាក់​នៅ​​​ពន្ធ​នាគារ​ព្រៃ​ស ។ ទា​ក់​ទិន​​ទៅនឹង​បទ​ល្មើស​ឆ​បោក​ដែល​មាន​ការ​ចោទ​ប្រកាន់​​ទៅ​លើ​​លោក​​ហុង ​ណារ៉ា ​រហូត​ឈាន​ទៅ​​ដល់​ការឃ​​ុំ​ខ្លួន​នោះ​​ មិន​មាន​ព័ត៌​មាន​ណា​បញ្ជាក់​ឱ្យ​លម្អិត​ថា​ លោក​ហុង ​ណារ៉ា ​​ចាង​ហ្វាង​​កាសែត​កម្ពុជា​ថ្ងៃនេះ ​ឆ​បោក​​​គេ​​ពី​​រឿង​អ្វី​និងពី​អ្នក​ណា​ ឬដើម​បណ្តឹង​​មួយណា​នោះ​ទេ ​ប៉ុន្តែ​បើ​តាម​ការ​លេច​ឮ​ការ​ជំពាក់​​ប្រាក់​គេ​នោះ​ក៏​មិន​តិច​ដែរ ។ សូម​្បី​​តែ​​លោក​មេធាវី​ការពារ​ក្តី​ឱ្យ​លោកហុង ​ណារ៉ា ​ក៏​មិន​អាច​​ទាក់​ទង​បាន​ដែរ​ ដោយ​សារ​ថ្ងៃ​ចាប់​ខ្លួន​និង​ថ្ងៃ​​ឃុំ​ខ្លួន​​ជាថ្ងៃ​សម្រាក​របស់​មន្ត្រី​សាធារណៈ ៕