ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ខែ​ឧសភា​អ្នក​កា.ប់​គ្រញូង ​ទាហាន​សៀម​បា.ញ់​រះ​ប​ន្ត​បន្ទាប់​​ ស្លា.ប់​8​រត់​រួច​6​ចាប់​ខ្លួន​បាន​10

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ តាម​ប្រ​ភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរដែល​​ឡើង​កា.ប់​ឈើ​គ្រញូង​​ក្នុង​ទឹក​ដី​​សៀម​​​​ កាល​ពី​​ថ្ងៃ​ទី​២៧ ឧសភា មក​​ ​នៅ​លើ​ខ្នង​​ភ្នំ​​​ដង​រែកខាង​​​កើត​ច្រក​ទ្វារ​​អាន​សេះ​​នៅ​​ក្នុង​ទឹកដី​សៀម​​ បាន​​​ត្រូវ​​​ទាហាន​សៀម​​​បា.ញ់​ស្លា.ប់៦​នាក់ ដោយ​​មិន​​​អាច​យក​​សព​​​​​​មក​​​ទឹក​ដី​កម្ពុជា​​​វិញ​បានទេ ​​​​និង​១០​នាក់​ទៀត​​​​ត្រូវ​ទាហាន​​សៀម​​​ចាប់​យកទៅ​​ដាក់​គុក​​ក្នុង​ខេត្ត​​​​ឧប៊ុន​ ​។

ខេត្ត​ព្រះ​វិហារ​ ៖ តាម​ប្រ​ភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរដែល​​ឡើង​កាប់​ឈើ​គ្រញូង​​ក្នុង​ទឹក​ដី​​សៀម​​​​ កាល​ពី​​ថ្ងៃ​ទី​២៧ ឧសភា មក​​ ​នៅ​លើ​ខ្នង​​ភ្នំ​​​ដង​រែកខាង​​​កើត​ច្រក​ទ្វារ​​អាន​សេះ​​នៅ​​ក្នុង​ទឹកដី​សៀម​​ បាន​​​ត្រូវ​​​ទាហាន​សៀម​​​បាញ់​ស្លាប់៦​នាក់ ដោយ​​មិន​​​អាច​យក​​សព​​​​​​មក​​​ទឹក​ដី​កម្ពុជា​​​វិញ​បានទេ ​​​​និង​១០​នាក់​ទៀត​​​​ត្រូវ​ទាហាន​​សៀម​​​ចាប់​យកទៅ​​ដាក់​គុក​​ក្នុង​ខេត្ត​​​​ឧប៊ុន​ ​។

ដោយ​ឡែក​​​ នៅ​​​​វេ​លា​ម៉ោង​​៤រសៀល​​​ថ្ងៃទី​​២៩ ឧសភា ​​​នៅ​​ខាង​​លិច​​ច្រក​​​ទ្វារ​​អាន​សេះ ស្ថិត​ក្នុង​​​​ភូមិឈើ​​​​​ទាល​គង​​ពលរដ្ឋ​ខែ្មរ​​៨នាក់​​​​ ដែល​ឡើង​​​​កាប់​ឈើ​​គ្រញូង​​​​​ចំណុច​​​​អូរ​រំចេក​​លើ​​​ខ្នង​ភ្នំ​​ដង​រែក ស្ថិត​​ក្នុង​ទឹក​​ដី​សៀម​​​​​​​ត្រូវ​បាន​​​ទាហាន​សៀម​ បាញ់​​​ស្លាប់​​២នាក់​​ ខណៈ​​ពេល​​​​ពួក​​គេ​កំពុង​​លី​​ឈើ​​គ្រញូង​​ចូល​មក​​ទឹក​ដី​កម្ពុជាវិញ និង​៦នាក់​ទៀត​​​រត់​​​រួច​ចូលមក​​​​​ទឹក​ដី​កម្ពុជាវិញ ។ ​សព​​​​ពល​រដ្ឋ​​​ខ្មែរទាំង​​២នាក់​​នោះ​ត្រូវ​​បាន​ទាហាន​​​សៀម​​​ប្រគ​ល់​​ជូន​អាជ្ញាធរ​​​កម្ពុជា​​​នៅរសៀល​​ថ្ងៃទី​៣០​ ឧសភា និង​​​ត្រូវបាន​​​ប្រជា​ពលរដ្ឋ​​ភូមិ​​ឈើ​ទាល​​គង ប្រា​រព្ធ​​ពិធី​បូ​ជា​​​​​​​​នៅ​រសៀល​​​ថ្ងៃ​ទី​៣០ ឧសភា នៅ​ក្នុង​ភូមិ​​ឈើ​​ទាល​គង​នោះ​តែ​ម្តង ។

គួរ​​រំលឹក​​ថា ​​ពលរដ្ឋ​ខែ្មរ​​ឡើង​​កាប់ឈើ​គ្រញូង​​​​​​​​​នៅ​​ក្នុង​ទឹក​ដី​សៀម​លើ​ខ្នង​ភ្នំ​​ដង​រែកនៅ​ថ្ងៃទី​២៧ ឧសភា និងថ្ងៃ​ទី​​២៩​​​ ឧសភា ​កន្លង​ទៅ​ ហើយ​ត្រូវ​ទា​ហាន​សៀម​បាញ់​ស្លាប់​មាន​ចំនួន​៨នាក់​​ និង​ត្រូវ​ទាហាន​​សៀម​​ចាប់​ដាក់គុក​ក្នុង​​ខេត្ត​ឧប៊ុន​ចំនួន​១០​នាក់​ ។ ​ជុំ​វិញ​​​​តួលេខ​ស្លាប់​ និង​​​របួស​នេះ ​​មិន​មាន​​​សមត្ថ​កិច្ច​ណា​មួយប្រាប់​ឱ្យ​​​ដឹ​ងជា​ផ្លូវ​ការ​​នោះ​​ទេ តែជា​ការ​​​​​ទទួល​ព័ត៌​មាន​ពី​ក្រុម​​ជន​​រង​គ្រោះប៉ុណ្ណោះ​ ។​​

មក​ដល់​ពេល​នេះ​ ទោះបី​ប្រមុខ​​រាជ​រដ្ឋា​ភិ​បាល​មាន​បទ​បញ្ជា​​​​យ៉ាង​តឹង​​រ៉ឹង​​​ហាម​​ឃាត់​ការ​​ធ្វើ​​អាជីវ​កម្ម​ព្រៃឈើ​​​គ្រប​់​​​ប្រភេទ​​​​និង​ទប់ស្កាត់​​ពលរដ្ឋ​​​ខ្មែរ​មិន​ឱ្យ​ឡើង​​​ភ្នំ​ដង​រែក​​យ៉ាង​​ណា​ក្តី​ ​​គេ​​​សង្កេត​​ឃើញ​​ពលរដ្ឋ​ខែ្មរ​នៅ​តែ​​នាំ​គ្នា​ឡើង​​ភ្នំដង​រែក​​យ៉ាង​គគ្រឹក​គគ្រេង​​​ចូល​ទឹកដី​សៀម​កាប់​ឈើ​គ្រញូងប្រថុយប្រ​ថាន​​​នឹង​សេចក្តី​​ស្លាប់​​ដដែល​​ ពីព្រោះ​​​ឈ្មួញ​​រក​ស៊ី​ឈើ​​ប្រណីត​តាម​ជួរភ្នំ​​ដងរែក​​​និង​​ទិញ​​ឈើ​គ្រញូង​​​ពី​ពួ​កគេ​​​នៅ​តែ​​មាន ​។ ប្រជា​ពលរដ្ឋ​​ខ្មែរ​នៅ​តំបន់​​នោះ​បាន​​​​សំណូម​​ពរ​​ទៅ​រាជ​រដ្ឋា​ភិ​បាល​​​ថា ពេល​​នេះ​ គួរ​តែ​វែក​មុខ​​រក​ឈ្មួញ​ឈើ​ប្រណីត​​​ទាំងឡាយ​​​ដែល​កំពុង​​ឈរ​ជើង​​ចាំ​ទិញ​​​​ក្នុង​តំបន់​​នោះ​នាំ​ខ្លួន​​ទៅ​ផ្តន្ទា​ទោសតាម​ផ្លូវ​​ ច្បាប់​​តាមយន្ត​​ការ​របស់​​រាជ​រដ្ឋ​ា​ភិបាល​ដែល​បាន​ដាក​់​​ចេញ​​​​ បើ​ពុំ​​​ដូច្នេះ​​ទេ​ពលរដ្ឋ​ខែ្មរ​​ក្រី​ក្រ​ និង​ក្រុម​​អ្នក​ចំណាកស្រុក​​​​នៅ​តែ​​ប្រថុយ​​​នឹង​សេចក្តី​ស្លាប់​​ជា​រៀង​រាល់​ថ្ងៃ​ ៕