ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជាង​ផ្សារ​ដែក​ម្នាក់​ឈ្មោះ​ភឿន សារី ត្រូវ​ខ្សែ​ភ្លើង​ឆក់​ពេល​កំពុង​ផ្សាដំបូល​ផ្ទះ​ជួល​មួយ​កន្លែង​កាល​ពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២ មិថុនា ២០១៣ ហើយ​បាន​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​កាល់​ម៉ែត​​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ជាង​ផ្សារ​ដែក​ម្នាក់​ឈ្មោះ​ភឿន សារី ត្រូវ​ខ្សែ​ភ្លើង​ឆក់​ពេល​កំពុង​ផ្សាដំបូល​ផ្ទះ​ជួល​មួយ​កន្លែង​កាល​ពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២ មិថុនា ២០១៣ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​កាល់​ម៉ែត​​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​អាយុ​១៨​ឆ្នាំ ភេទ​ប្រុស មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​បត់​សន្ទា​ ឃុំ​កំពង់​អំពិល ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង​​​បាន​នាំ​ក្រុម​ជាង​ផ្សា​ដែក​មាន​គ្នា​៤-៥​នាក់​ទៅ​ផ្សា​ដែក​ដំបូល​ផ្ទះ​ជួល​ឱ្យ​គេ​នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ​ ។ ខណៈ​ពេល​កំពុង​ផ្សា​ដំបូល​ក៏​មាន​ចរន្ត​អគ្គិ​សនី​ឆ្លង​ចេញ​ពី​ខ្សែ​ដែក​ស្វាន​​ចូល​តាម​ចំរឹង​ដែក​ដំបូល​បាន​ឆក់​បុរស​រង​គ្រោះ​ធ្លាក់​ទើរ​លើ​ធ្នឹម​។ ឃើញ​ហេតុ​ការណ៍​ដូច​នេះ​ក្រុម​ជាង​នៅ​ក្រោម​ក៏​រត់​ទៅ​បិទ​បារ៉ែត​ភ្លើង​ ហើយ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ប៉ុន្តែ​ជា​អកុសល​​បុរស​ម្នាក់​នេះ​បាន​ស្លាប់ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​៕