ខេត្តកណ្តាល ៖ ស្ត្រីចំណាស់ម្នាក់បានចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់នៅក្នុងខ្ទម កាលពីយប់ថ្ងៃទី១ មិថុនា ២០១៣ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២ មិថុនា ២០១៣ នៅភូមិស្លាបសអោន ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការអះអាងរបស់ក្រុមគ្រួសារស្ត្រីរូបនោះបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះជា សំអាត អាយុ៥៧ឆ្នាំ តូចចិត្តខ្លួនឯងមានជំងឺប្រចាំកាយមិនអាចព្យាបាលបានក៏សម្រេចចិត្តចង.កសម្លាប់ខ្លួនទៅ ។
លោកអនុសេនីយ៍ទោព្រំ សំណាងនាយប៉ុស្តិ៍ឃុំគគីរបានឱ្យដឹងថា ក្រោយពីមន្ត្រីប៉ូលិសបច្ចេកទេសស្រុកធ្វើការពិនិត្យរួចហើយបានបញ្ជាក់ថា ជនរងគ្រោះបានចង.កសម្លាប់ខ្លួនប្រហែលជាម៉ោង១០យប់ ព្រោះសពមានសភាពជាំខ្មៅទៅហើយ៕
ចែករំលែកព័តមាននេះ