ខេត្តបាត់ដំបង៖ ក្នុងឱកាសបុណ្យទិវាកុមារអន្តរជាតិថ្ងៃទី០១ មិថុនា ២០១៣ នេះអង្គការ គ្រីតភីសកម្ពុជា(Great Peace Cambodia) ប្រចាំខេត្តបាត់ដំបង បានរៀបចំការប្រកួតប្រជែងសមត្ថភាពកុមារដើម្បីជំរុញលើកស្ទួយសុខមាលភាព បង្កើនភាពសប្បាយរីករាយនិងវាស់ស្ទង់ការចេះដឹងរបស់កុមារតាមរយៈការបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងលើវិញ្ញាសារភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម និងកីឡា ដែលធ្វើឡើងនៅក្នុងក្រុងបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកគង់ សាលី តំណាងការិយាល័យអប់រំយុវជននិងកីឡាក្រុងបាត់ដំបង លោកស្រីថង ចន្ធី នាយក្រុមសេនាធិការប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយប៉ោ និងកញ្ញាយូ សេហ៊ី នាយិកាប្រចាំអង្គការ គ្រីតភីសកម្ពុជា ជាគណៈអធិបតី ដែលមានកុមារា កុមារីចំនួន១៥០នាក់និងលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាចំនួន៦ក្នុងក្រុងបាត់ដំបង៕
ចែករំលែកព័តមាននេះ