លោកប៉ា សុជាតិវង្ស អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពឈរជើងនៅតំបន់ប្រាសាទព្រះវិហារ
ខេត្តព្រះវិហារ ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញដែលដឹកនាំដោយលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់កងទ័ព និងក្រុមគ្រួសារទ័ព និងវរនគរបាលការពារព្រំដែនដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារនាវេលាព្រឹក ថ្ងៃទី២ មិថុនា ២០១៣នេះ នៅកងពលធំអន្តរាគមន៍លេខ៣ ។
ចែករំលែកព័តមាននេះ