ខឹងស្រីស្នេហ៍ផឹកស្រាស្រវឹងយកកាំបិតអារ.កដៃខ្លួនឯង របួសធ្ងន់
រាជធានីភ្នំពេញ៖ បុរសម្នាក់ខឹងស្រីស្នេហ៍បានផឹកស្រាស្រវឹងរួចយកកាំបិតអារ.កដៃខ្លួនឯងឈាមហូរកក្លាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០១ មិថុនា ២០១៣ នៅផ្ទះជួលស្ថិតក្នុងភូមិត្រពាំងឈូក ហៅកប់កណ្តឹង សង្កាត់ត្រពាំងឈូក ខណ្ឌពោធិ៍សែនជ័យ ។ បុរសរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចែករំលែកព័តមាននេះ