ខេត្តកំពង់ស្ពឺ ៖ មានអត្តឃាតនិងលង់ទឹកស្លាប់ថ្ងៃតែមួយ ស្ថិតក្នុងស្រុកតែមួយ ដែលករណីនេះជនរងគ្រោះទី១-មានជំងឺឆ្កួតជ្រូក បានលង់ទឹកស្លាប់ ខណៈពេលកំពុងបោកខោអាវនៅត្រពាំងក្រោយផ្ទះ ហើយជំងឺរបស់គេ ក៏បានរើឡើងប្រកាច់ធ្លាក់ចូលទៅក្នុងទឹកតែម្តង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ឧសភា ២០១៣ មួយម៉ោងក្រោយមក ត្រូវបានគេរកសពឃើញ ។ យុវជនរូបនោះឈ្មោះជា ពិសី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងង៉ប់ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ករណីទី២-អត្តឃាតមួយទៀត ដោយបុរសម្នាក់ខឹងប្រពន្ធស្តីបន្ទោសរឿងផឹកស្រាស្រវឹងរាល់ថ្ងៃ ក៏តូចចិត្តយកខ្សែពួរចង.កសម្លាប់ខ្លួននៅវេលាម៉ោង៧យប់ថ្ងៃទី៣១ ឧសភា នេះ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឆេង ឈីង អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ ។ សមត្ថកិច្ចបានអះអាងថា សពបុរសរូបនេះពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងមែន ។
ចែករំលែកព័តមាននេះ