ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រដាប់​អាវុធ​ពេល​រាត្រី​ប្លន់​ម៉ូតូ​ស្គូពី​2​គ្រឿង​ ស្ត្រី​ភេទ​2​ក្រុម​ក្លាយ​ជាអ្នក​រង​គ្រោះ​ដោយ​អំពើ​ប្លន់​នេះ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​៣​នាក់​ ខណៈ​ពេល​ចេញ​ពី​ក្លិប​រាំ​កម្សាន្ត​ ហើយ​ជិះ​ម៉ូ​តូ​មក​ដល់​ផ្ទះ​រៀប​​​នឹង​ចាក់​សោ​ទ្វារ​ចូល​​ ស្រាប់​តែ​លេ​ច​ក្រុម​ចោរ​ប្រមាណ​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ លុយ​ និង​ដោះ​យក​គ្រឿង​អលង្កា​រ​សរុប​គិត​ជា​ទឹក​ប្រាក់​ជាង​២​ពាន់​ដុល្លារ​ រួច​ហើយ​​គេច​ខ្លួន​ទៅ​បាត់​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​៣​នាក់​ ខណៈ​ពេល​ចេញ​ពី​ក្លិប​រាំ​កម្សាន្ត​ ហើយ​ជិះ​ម៉ូ​តូ​មក​ដល់​ផ្ទះ​រៀប​​​នឹង​ចាក់​សោ​ទ្វារ​ចូល​​ ស្រាប់​តែ​លេ​ច​ក្រុម​ចោរ​ប្រមាណ​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ លុយ​ និង​ដោះ​យក​គ្រឿង​អលង្កា​រ​សរុប​គិត​ជា​ទឹក​ប្រាក់​ជាង​២​ពាន់​ដុល្លារ​ រួច​ហើយ​​គេច​ខ្លួន​ទៅ​បាត់​ ។ ករណី​វាយ​ប្លន់​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣១​ ឧសភា​ នៅ​​មុខ​ផ្ទះ​លេខ​១៦៦​ ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។

ស្ត្រី​​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន​ ១-ឈ្មោះ​ ហ៊ុន​ នី​ ​អាយុ​២៤​ឆ្នាំ​ ​ជា​បុគ្គ​លិក​លក់​ផលិត​ផល​ឱ្យ​វិទ្យុ​ ABC ២-ឈ្មោះ​ យឹម​ ចំរើន​ ​អាយុ​២០​ឆ្នាំ​ និង​៣-ឈ្មោះ​ ថា​ រតនា​ អាយុ​១២​ឆ្នាំ​ ជា​សិស្ស​ ។ ស្ត្រី​រង​គ្រោះ​បាន​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ថា​ ម៉ូតូ​ស្គូ​ពី​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៣​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​តា​កែវ​ 1H-8728 រួម​ទាំង​ប្រាក់​១.០០០​ដុល្លារ​នៅ​ក្នុង​កែប​ម៉ូតូ​ និង​ខ្សែ​ដៃ​ប្លា​ទីន​២​ជី​កន្លះ​ ខ្សែ​ក​ប្លា​ទីន​២​ជី​កន្លះ​ សរុប​ទាំង​អស់​ជាង​២.០០០​ដុល្លារ​ ត្រូវ​ចោរ​ប្រមូល​យក​អស់​ ។ ក្រុម​ចោរ​មាន​គ្នា​៧​ទៅ​៨​នាក់​ ​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ គឺ​មា៉ក​អាយ​ខន​២​គ្រឿង​ និង​​មា៉ក​ស្មាស​២​គ្រឿង​ ។​

នៅ​មុន​ពេល​កើត​ហេតុ​ ពួក​នាង​បាន​នាំ​គ្នា​ទៅ​​រាំ​កម្សាន្ត​លេង​នៅ​ក្លិប​ម៉ូ​ណា​កូ​ ចាប់​ពី​ម៉ោង​១០​យប់​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ត្រូវ​ចោរ​ប្លន់​តែ​ម្តង ។ ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​​ៗ​ សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​ ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ​ ដោយ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ស្រមោល​ ហើយ​ប៉ូលិស​បាន​ត្រឹម​តែ​ហៅ​ជន​រង​គ្រោះ​មក​សាក​សួរ​ធ្វើ​កំណត់​ហេតុ​ប៉ុណ្ណោះ​ ។ ករណី​មួយ​ទៀត​បាន​ឱ្យ​ដឹង​ថា​ ម៉ូតូ​ស្គូ​ពី​​មួយ​គ្រឿង​ពណ៌​ផ្កា​ឈូក​ ជិះ​ដោយ​ស្ត្រី​២​នាក់​ បាន​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​​បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១​ ឧសភា​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩៣​ ក្រុម​១៩​ ក្នុង​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។

ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ស្គូពី​តាម​បណ្តោយ​ផ្លូវ​លេខ​៩៣​ ពី​ត្បូង​ទៅ​ជើង​ ក្នុង​គោ​ល​បំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ ។ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ ស្រាប់​តែ​ក្រុម​ចោរ​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​វីវា៉​ពណ៌​ក្រហម​មួយ​គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​មា៉ក​ បាន​ធ្វើ​សកម្ម​ភាព​​ប្លន់​យក​ម៉ូតូ​ ។ ប៉ុន្តែ​ដោយ​សារ​ស្ត្រី​រង​គ្រោះ​មិន​ព្រម​ប្រគល់​ម៉ូតូ​ឱ្យ​ដោយ​ងាយ​ៗ​ ទើប​ចោរ​ម្នាក់​ដក​កាំ​ភ្លើង​បាញ់​១​គ្រាប់​ត្រូវ​ចំ​បញ្ឆិត​បំពង់​ក​បណ្តាល​​ឱ្យ​ដេក​ដួល​នៅ​កណ្តាល​ផ្លូវ​ ហើយ​ចោរ​បាន​យក​ម៉ូតូ​ជិះ​ទៅ​ដោយ​សុវត្ថិ​ភាព​ ។ ដោយ​ឡែក​ស្ត្រី​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​មិន​បាន​រង​របួស​​អ្វី​ទេ ។

ក្រោយ​ពេល​កើត​ហេតុ​ ស្ត្រី​រួម​ដំណើរ​ជាមួយ​បាន​លើក​គ្រាហ៍​ស្ត្រី​រង​របួស​យក​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន​មួយ​ ។ មន្ត្រី​ប៉ូលិស​ដែល​ធ្វើ​ការ​សាក​សួរ​បាន​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​ ប៉ូលិស​មិន​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ដេក​ពេទ្យ​ណា​ដែរ​ ៕