ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សាយពាណិជ្ជកម្ម​លើ​ App Store នឹង​មាន​តម្លៃ​2​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​2020

5 ឆ្នាំ មុន

យោង​ទៅ​តាម​អ្នកវិភាគ Toni Sacconaghi ដែល​មក​ពី Bernstien បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ស្វែងរក​ការ​ផ្សាយពាណិជ្ជកម្ម ឬ Search Ad…

យោង​ទៅ​តាម​អ្នកវិភាគ Toni Sacconaghi ដែល​មក​ពី Bernstien បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ស្វែងរក​ការ​ផ្សាយពាណិជ្ជកម្ម ឬ Search Ad របស់ Apple អាច​រក​ប្រាក់​ចំណូល​បាន​៥០០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ និង​កើនឡើង​បួន​ដង​ ដល់២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​ ។

ប្រសិនបើ​ការ​ព្យាករណ៍​នេះ​ពិតជា​កើត​មាន​ឡើង​មែន នោះ​វា​នឹង​ក្លាយជា​អាជីវកម្ម​ដ៏​សំខាន់​សម្រាប់ Apple ដែល​កំពុង​ព្យាយាម​ជំរុញ​ដល់​អាជីវកម្ម​ផ្តល់​សេវាកម្ម​របស់​ខ្លួន​ខណៈ​ដែល​ការ​លក់ iPhone ធ្លាក់​ចុះ​។

Search Ad របស់ Apple មាននៅ​ផ្នែក​ខាងលើ​របស់ App Store ហើយ​វា​អនុញ្ញាត​ឲ្យ​អ្នក​ផលិត​កម្ម​វិធី​ទូរស័ព្ទ​ទិញ Keyword ណាមួយ​ដែល​ពួក​គេ​ចង់​ឲ្យ​កម្មវិធី​របស់​ពួក​គេ​លោត​ឡើង​នៅ​ជិត​។ វិធី​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​សេវាកម្ម​ផ្សាយពាណិជ្ជកម្ម​របស់ Google ដែរ​។

លោក Sacconaghi បាន​ឲ្យ​ដឹង​ថា​ការ​ព្យាករណ៍​ថា Apple អាច​រក​ប្រាក់​ចំណូល​បាន​២​ប៊ី​លាន​ដុល្លារ​ពី Search Ad នា​ឆ្នាំ ២០២០​នេះ​នៅ​មាន​ភាព​ត្បិតត្បៀត​នៅឡើយ​។ និន្នាការ​ថ្មី​មាន​ន័យ​ថា Apple អាច​សម្រេច​គោលដៅ​បង្កើន​ប្រាក់​ចំណូល​ពី​ការ​ផ្តល់​សេវាកម្ម​នៅ​ចុងឆ្នាំ ២០២០​ឲ្យ​បាន​ស្មើ ៤៩​ប៊ី​លាន​ដុល្លារ​ទៀតផង ​។

លោក​បាន​បន្ថែម​ទៀត​ថា Apple អាច​ជំរុញ​ដល់​អាជីវកម្ម Search Ad របស់​ខ្លួន​ដោយ​ពង្រីក​សេវាកម្ម​ដែល​ពួក​គេ​កំពុង​តែ​ផ្តល់ និង​ផ្តល់​កន្លែង​ផ្សាយពាណិជ្ជកម្ម​ច្រើន​ជាង​មុន​ជាដើម​ ។

Search Ad មិន​ទាន់​ដំណើរការ​ក្នុង​ប្រទេស​ចិន​ទេ ហើយ​លោក Sacconaghi គិត​ថា​វា​ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ក្រុមហ៊ុន​។

ប្រសិនបើ Apple ពិតជា​អាច​សម្រេច​គោលដៅ​តាម​ការ​ព្យាករណ៍​ខាងលើ​ពិតមែន នោះ​សេវាកម្ម Search Ad នៅ​ឆ្នាំ ២០២០ របស់ Apple នឹង​មាន​ទំហំ​ស្មើនឹង Apple Music នា​ឆ្នាំ​មុន​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ