ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​អ្នក​មិន​ប្រកាន់ពាក្យ​ទៀងត្រង់

5 ឆ្នាំ មុន

អ្នក​មិន​ប្រកាន់ពាក្យ​សច្ចៈ ល​ពាក្យ​មិន​ពិត​ត្រង់​ទៅ​ចាប់កំណើត​នៅ​ឋាន​ណា? បណ្ឌិត​អ្នកប្រាជ្ញ​លោក​ប្រកាន់​យកពាក្យ​សច្ចៈ ពាក្យពិត​ទៀងត្រង់​នេះ​ណាស់ ទោះជា​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​លោក​មិន​លះបង់​ជា​ដាច់ខាត​។ ត្រង់នេះ ដូច​ពាក្យចាស់​លោក​ពោល​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ​…

អ្នក​មិន​ប្រកាន់ពាក្យ​សច្ចៈ ល​ពាក្យ​មិន​ពិត​ត្រង់​ទៅ​ចាប់កំណើត​នៅ​ឋាន​ណា?

បណ្ឌិត​អ្នកប្រាជ្ញ​លោក​ប្រកាន់​យកពាក្យ​សច្ចៈ ពាក្យពិត​ទៀងត្រង់​នេះ​ណាស់ ទោះជា​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​លោក​មិន​លះបង់​ជា​ដាច់ខាត​។ ត្រង់នេះ ដូច​ពាក្យចាស់​លោក​ពោល​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ​ ។

ជាមួយនឹង​ពាក្យ​សច្ចៈ​នេះ នៅ​ក្នុង​ទ្រឹស្តី​ពុទ្ធសាសនា​បាន​ពោល​អំពី​ទោស​នៃ​អ្នក​ដែល​និយាយ​មិន​ប្រកាន់ពាក្យ​សច្ចៈ និយាយ​ពាក្យ​ឡេះឡោះ​ឥត​បានការ ពាក្យ​អសុរោះ និយាយ​ញុះញង់ ចាក់​ដោត និយាយ​បែប​បៀតបៀន​…​អ្នកមាន​វាចា​អាក្រក់​បែប​នេះ​នឹង​មានកំណើត​ធ្លាក់​ទៅ​អបាយភូមិ​ជាក់​ជា​មិន​ខាន​។ សូម​លើកយក​និទាន​មក​បញ្ជាក់​ដូច​តទៅ​៖

សម័យមួយ​ព្រះ​នារ​ទ​ត្ថេ​របា​ន​សួរ​ទៅ​ពួក​ប្រេត​ដែល​មានខ្លួន​ប្រាណ​ដូច​មនុស្ស មាន​ពណ៌​សម្បុរ​ស្អាត​ល្អ តែ​មុខមាត់​ដូច​សត្វ​ជ្រូក​ថា កាយ​ទាំងមូល​របស់​អ្នក មាន​សម្បុរ​ដូច​មាស មាន​រស្មី​ភឺ្ល​ស្វាង​សព្វ​ទិស តែ​មាត់​របស់​អ្នក​ដូច​មាត់ជ្រូក តើ​កាលពី​ជាតិ​មុន អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច?

ពួកប្រេត​តប​ថា បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួមកាយ​ល្អ​ហើយ តែ​មិន​សង្រួម​វាចា​ពោល​ពាក្យ​ឥតប្រយោជន៍​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះហេតុនោះ បានជា​ខ្ញុំ​មាន​សម្បុរ​កាយ​ដូច​មាស តែ​មាន​មាត់​ដូច​សត្វ​ជ្រូក​បែប​នេះ ដូច​លោក​ម្ចាស់​បានឃើញ​ស្រាប់​ហើយ​។ បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នោះ​ដល់​លោក​ម្ចាស់ សូម​លោក​ម្ចាស់​កុំ​ធ្វើបាប​ដោយ​មាត់ កុំ​មាន​មាត់​ដូច​មាត់ជ្រូក​ឡើយ ។

សូម​លោក​ម្ចាស់​ពោល​តែ​ពាក្យពិត​ត្រង់ ពាក្យ​ត្រឹមត្រូវ​ទៅ​បាន​ហើយ សូម​លោ​ម្ចាស់​ចូរ​ជា​អ្នកខ្លាច​បាប ខ្លាច​អំពើអាក្រក់ ភ័យ​នៅ​ក្នុង​វដ្តសង្សារ ។