ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ដី​ទំនាស់​មាន​សា្ន​ម​មេដៃ​១៨៥​គ្រួសារ បង្ហោះ​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក នឹម សុវណ្ណ អភិបាល​ស្តីទី ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក នឹម សុវណ្ណ អភិបាល​ស្តីទី ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នូវ​រាល់ ទីតាំង​ផ្លូវ​ទាំង​៥​ខ្សែ ដែល​ប្រជាពលរដ្ឋ​ចំនួន ១៨៥​គ្រួសារ នាំ​គ្នា​ផ្តិត​មេដៃ ដោយ​ពុំ​មានការ​ដឹង​ឮ ពី​លោក​មេ​ភូមិ ហើយ​ពួក​គាត់​ទាំង​អស់នោះ​មាន​ទីលំនៅ​ភូមិ​ល្អក់ ភូមិ​ត្រពាំង​ទឹម ភូមិ​ឃុន​មោឃ និង ភូមិ​ត្រាង​ក្នុង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ដែល​ត្រូវ​បាន​គេ​នាំ​យក​ស្នាម​មេដៃ របស់​ពួក​គាត់ ទៅ​បង្ហោះ​ចូល​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ចោទប្រកាន់​ថា៖

លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន ប្លន់​យក​ផ្លូវ​សាធារណៈ និង​ដី​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​ក​ណ្តែ​ក ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ មិនមែន​ជា​រឿង​ពិត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។ តាម​ពិត​រឿង​នេះ​គឺជា​រឿង​នាំ​គ្នា​ផ្តិត​មេដៃ ដើម្បី​សុំ​បើកផ្លូវ​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​សុំ​បើកផ្លូវ​នោះ មាន​ផ្លូវ និង ដី កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​តុលាការ នៅឡើយ​។ ក្នុង​ការ​ចុះ​ពិនិត្យ​ទីតាំង​ផ្លូវ​ទាំង​៥​ខ្សែ​នោះ​ដែរ ក៏​មាន​វត្តមាន​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន ម្ចាស់​ដី​មាន​ទំនាស់ រួម​ទាំង​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក មេឃុំ មេ​ភូមិ ទាំង​៤ និង​កម្លាំង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ក​ណ្តែ​ក​ផង​ដែរ​។

ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ស្វែងរក​នូវ​ការ​ពិត ដើម្បី ជា​ផលប្រយោជន៍​ទាំង​សងខាង​ផង​នោះ ក្រុមការងារ​ចម្រុះ​បាន​ចុះ​ធ្វើការ​អង្កេត និង វាស់វែង​រាល់​ដី​ផ្លូវ ដែល​ប្រជាពលរដ្ឋ​ទាំង​១៨៥​គ្រួសារ ធ្វើការ​ចោទប្រកាន់​ទៅ​លើ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន ថា​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នោះ ក្រុមការងារ​បាន​ខិតខំ​ស្វែងរក​បងប្អូន ប្រជាពលរដ្ឋ​ទាំង ១៨៥​គ្រួសារ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹងតវ៉ា​នោះ គឺ​រក​ឃើញ​តែ​ប្រជាពលរដ្ឋ​៣​គ្រួសារ ដែល​មានការ​ប្តឹងផ្តល់​ជាមួយ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន រឿង​ដីធ្លី​ជាង​៣​ហិច​តា​ប៉ុណ្ណោះ ហើយ​ដី​ទាំង​៣​ហិ​កតា​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​របស់​តុលាការ​នៅឡើយ​។

ចំពោះ​ផ្លូវ​ទាំង​៥​ខ្សែ ដែល​សាលាខេត្ត បាន​សម្រេច​រក្សា​ទុក និង​បើកផ្លូវ​ជា​សាធារណៈ នោះ​ស្ថិត​នៅ​ភូមិ​ល្អក់ ,​ភូមិ​ត្រពាំង​ទឹម , ភូមិ ឃុន​មោឃ និង​ភូមិ​ត្រាង ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប គឺ​មិន​មានការ​បិទផ្លូវ ជា​សាធារណៈ​នោះ ដូច​ពាក្យ​បងប្អូន​ដែល​បាន​បង្ហោះ​ដូច​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ​។ ចំពោះ​បញ្ហា ព័ត៌មាន​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ សង្គម​នោះ គឺ​ខុស​ទៅ​នឹង​ការ​ពិត​ទាំងស្រុង​។ ដោយឡែក​ផ្លូវ​៤​ខ្សែ បាន​ដំណើរការ​ជា​ប្រក្រតី​រាល់ថ្ងៃ តែ​ចំពោះ​ផ្លូវ​១​ខ្សែ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ល្អក់ ត្រូវ​ប្រជាពលរដ្ឋ​៣​គ្រួសារ ជំទាស់​មិន​អនុញ្ញាត​ឲ្យ​បើកផ្លូវ ហើយ​ក៏​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​នៅឡើយ​ទៀត​។

តាម​ការ​បញ្ជាក់​របស់​ឈ្មោះ មួក សំ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និង​ឈ្មោះ សាន់ សែត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភូមិ​ឃុន​មោឃ ឃុំ​ក​ណ្តែ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ការ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តឹ​ត​មេដៃ​នោះ គឺ​ធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១៧ ដើម្បី​ស្នើ​សុំ​ដល់ អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្នុងភូមិ​ចំនួន​៣​ខ្សែ តែ​បច្ចុប្បន្ន​បាន​ធ្វើ​រួចរាល់​បាន​២​ខ្សែ​ហើយ​។ តែ​ស្នាម​មេដៃ​ទាំងនេះ ត្រូវ​បាន​ជន​អាណា​មិ​ក បាន​យក​ទៅ​ធ្វើការ​បង្ហោះ​នៅ​តាម​ប្រព័ន្ធ​សង្គម ដោយ​បាន​ចោទប្រកាន់​យ៉ាង​ធ្ងន់ ចំពោះ​អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន ប្លន់​យក​ផ្លូវ​សាធារណៈ និង ដី​ប្រជាពលរដ្ឋ នៅ​ឃុំ​ក​ណ្តែ​ក ធ្វើ​ជា​កម្មសិទ្ធិ ដែល​ជា​រឿង​មិន​ពិត ដែល​ជន​ទាំងនោះ បាន​ប្រឌិត​ព័ត៌មាន ដើម្បី​បំពុលបរិយាកាស​សង្គម​។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នោះ​ដែរ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន បាន​បញ្ជាក់ ដល់​អ្នក​សារព័ត៌មាន​យើង​ឲ្យ​ដឹង​ថា នូវ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ចំពោះ​លោក​នោះ គឺ​មិន​បាន​ពាក់ព័ន្ធ​ទៅ​នឹង​អភិបាលខេត្ត​សៀមរាប​ឡើយ​។ លោក​ឧកញ៉ា​ក៏​បាន​លើក​ទៀត​ថា ក្នុង​ករណី​ដែល​ដី​របស់​លោក​មានការ​ប៉ះពាល់​ផ្លូវ​ពិតប្រាកដ​នោះ គឺ​លោក​នឹង​កាត់​ជូន ធ្វើ​ជា​ផ្លូវ​សាធារណៈ ព្រមទាំង​ធ្វើ​ផ្លូវ​ជូន​ទៅ​តាម​សំណូមពរ​របស់​បងប្អូន​ទាំង​១៨៥​គ្រួសារ ដែល​បាន​ផ្តឹ​ត​មេដៃ​ប្តឹង​តវ៉ា​នោះ​។ ចំពោះ​រូប​លោក​វិញ ក៏​សូម​ឲ្យ​ម្ចាស់​បណ្តឹង​ទាំង​១៨៥​គ្រួសារ​នេះ មក​បង្ហាញមុខ តើ​ពិតជា​ម្ចាស់​បណ្តឹងសុំ​បើកផ្លូវ មែនឬ​មិនមែន​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​នេះ លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន ក៏​បាន​បរិច្ចាគ​នូវ​ថវិកា និង​ដី​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​ផ្លូវ​ជា​សាធារណៈ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ប្រើប្រាស់​ក្នុង​ការ ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ទៀត​ផង​។ លោក នឹម សុវណ្ណ គូសបញ្ជាក់​ថា ការ​ចុះ​អនុវត្ត​កំណត់​ផ្លូវ ស្ថិត​នៅ​ភូមិ​ល្អក់ ,​ភូមិ​ត្រពាំង​ទឹម​, ភូមិ ឃុន​មោឃ និង​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ក្រុមការងារ​បាន​រក​ឃើញ​ផ្លូវ ៤​ខ្សែ​បាន​ដំណើរការ​ជា​ប្រក្រតី តែ​ចំពោះ​ផ្លូវ​១​ខ្សែ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ល្អក់។

ត្រូវ​ប្រជាពលរដ្ឋ​៧​គ្រួសារ​ជំទាស់ មិន​អនុញ្ញាត​ឲ្យ​បើកផ្លូវ ហើយ​ក៏​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​នៅឡើយ ព្រមទាំង​ប្រជាពលរដ្ឋ ៣​គ្រួសារ ដែល​មានការ​ប្តឹងផ្តល់​ជាមួយ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុ​ន រឿង​ដីធ្លី​ជិត​៣​ហិ​កតា គឺ​ស្ថិត​នៅ​ក្នុង​ចំណាត់​របស់​តុលាការ​នៅឡើយ ដូច្នេះ​ពួក​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ បាន​ត្រឹមតែ​ចុះ​ពិនិត្យ ជាក់ស្តែង តាម​បញ្ជា​របស់​លោក ឃឹម ប៊ុ​ន សុង​អភិបាលខេត្ត​ប៉ុណ្ណោះ​៕


https://www.youtube.com/watch?v=q-yQ1BsGt2I

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ