ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំអាហារតុំយ៉ាំស៊ុប​ ស៊ូគីស៊ុប និង​គ្រឿង​សមុទ្រ​នៅកន្លែង​បញ្ចុះ​តម្លៃ​

12 ឆ្នាំ មុន

ការបង្កើត​អារម្មណ៍រីករាយ បន្ទាប់​​ពីធ្វើការ​នឿយ​ហត់ និងកាត់​បន្ថយ​ភាព​តប់​ប្រមល់​​ក្នុងចិត្ត​ លោកអ្នកអាច​ធ្វើ​ឡើង​ តាមរយៈ​ការ​ញ៉ាំ​​ឱ្យ​ឆ្ងាញ់​ផងដែរ ជា​​ពិសេស​​​ទីធ្លា និង​កន្លែង​​អង្គុយ​​មាន​ផាសុកភាព​ បរិយា​កាស​ល្អ​ត្រជាក់​ល្ហឹម គួប​​ផ្សំ​សំឡេង​​តន្ត្រី​រ៉ូម៉េនទិច​ផង​​នោះ រឹត​តែ​ញាំុង​ឱ្យលុប​លាង​ភាព​​តប់​ប្រមល់​ និង​ភាព​​ហ្មង​សៅ​កាន់តែ​​អស់ និង​ទទួល​​បាន​នូវ​ភាព​ជ្រះថ្លា ។

ការបង្កើត​អារម្មណ៍រីករាយ បន្ទាប់​​ពីធ្វើការ​នឿយ​ហត់ និងកាត់​បន្ថយ​ភាព​តប់​ប្រមល់​​ក្នុងចិត្ត​ លោកអ្នកអាច​ធ្វើ​ឡើង​  តាមរយៈ​ការ​ញ៉ាំ​​ឱ្យ​ឆ្ងាញ់​ផងដែរ ជា​​ពិសេស​​​ទីធ្លា និង​កន្លែង​​អង្គុយ​​មាន​ផាសុកភាព​ បរិយា​កាស​ល្អ​ត្រជាក់​ល្ហឹម គួប​​ផ្សំ​សំឡេង​​តន្ត្រី​រ៉ូម៉េនទិច​ផង​​នោះ រឹត​តែ​ញ៉ាំង​ឱ្យលុប​លាង​ភាព​​តប់​ប្រមល់​ និង​ភាព​​ហ្មង​សៅ​កាន់តែ​​អស់ និង​ទទួល​​បាន​នូវ​ភាព​ជ្រះថ្លា ។

លោក​អ្នក​​អាចរសាត់​​បាត់​ទុក្ខ​កង្វល់ ដោយ​គ្រាន់​តែទៅញាំុ​អាហារ​ឆ្ងាញ់​​ជា​មួយ​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ និង​អ្នក​ជា​ទី​ស្រឡាញ់​​ជា​ដើម។ អាហារ​ឆ្ងាញ់​​​ដែល​លោក​អ្នក​ចង់​ស្វែង​រក​នោះ មាន​នៅ​ហាង​​តុក តុក ស៊ូគីស៊ុប ដែល​​រង់ចាំស្វាគមន៍​​លោក​អ្នក​​ជា​​មួយ​អាហារ​តុំយ៉ាំស៊ុប ស៊ូគីស៊ុប គ្រឿង​សមុទ្រ​អាំង ​សាច់​គោ ត្រី គាវ សាច់រុំ​ បន្លែ​១ចាន​២.៥០០​​រៀល គ្រឿង​សមុទ្រ​១​ចង្កាក់​២.៥០០​​រៀល ប្រហិត​គ្រប់​មុខ​ចង្កាក់​២.៥០០រៀល ​បន្លែស្រស់ៗ​គ្រប់​មុខ​១ចាន​១.០០០​រៀល បាយ​ឆាសាច់ជ្រូក/សាច់​គោ​/គ្រឿង​សមុទ្រ ​១ចាន់៣.០០០រៀល និង​លើស​ពី​នេះ​ទៀត​ខួរ​ជ្រូក​ចំហុយ​១ចាន៥.០០០​រៀលប៉ុណ្ណោះ ។

តុក តុក ស៊ូគីស៊ុប ស្ថិត​នៅ​លើ​កំណាត់​​ផ្លូវ​លេខ១៥០ ជាប់​សណ្ឋា​គារ​​សម្បត្តិ​ផល​ក្បែរ​វិទ្យា​ល័យ​សន្ធរ​ម៉ុក ហើយ​​ជា​ពិសេស​​ទៀត​បញ្ចុះតម្លៃ​១០% រហូត​ដល់ថ្ងៃទី​៣១ ឧសភា ២០១៣ ៕