ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី1ឆ្នាំ​2013​គ្រោះ​ថ្នាក់​ចរា​ចរណ៍​145​លើក​ស្លា.ប់​65​របួស​267​នាក់​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖​ ដោយ​សារ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ និង​ពុំ​មាន​ការ​យោគ​យល់​គ្នា​ ពិសេស​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ ជា​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឥត​ឈប់​ឈរ​ខាង​បង់​ទាំង​ពេល​វេលា​ និង​ប្រាក់​កាស​ ។សម្រាប់​ឆមាស​ទី១​ ដើម​ឆ្នាំ​២០១៣​ គិត​ចាប់​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា​ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១០ ឧសភា​ ឆ្នាំ​២០១៣​ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ចំនួន​១៤៥​លើក​

ខេត្ត​តាកែវ ៖​ ដោយ​សារ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ និង​ពុំ​មាន​ការ​យោគ​យល់​គ្នា​ ពិសេស​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ ជា​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឥត​ឈប់​ឈរ​ខាង​បង់​ទាំង​ពេល​វេលា​ និង​ប្រាក់​កាស​ ។សម្រាប់​ឆមាស​ទី១​ ដើម​ឆ្នាំ​២០១៣​ គិត​ចាប់​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា​ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១០ ឧសភា​ ឆ្នាំ​២០១៣​ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ចំនួន​១៤៥​លើក​ លើ​១៣៦​លើក​ បើ​ប្រៀប​ធៀប​ឆមាស​ទី១​ ឆ្នាំ​២០១២​ កើត​ឡើង​៩​លើក​ ។

ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ដែរ​ បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៣៣២​នាក់​ (ស្រី​៤២នាក់​) លើ​៣០១​នាក់​, ក្នុង​នោះ​ស្លាប់​ចំនួន​៦៥​នាក់​ (ស្រី​១៣នាក់) លើ​៤៨​នាក់​ កើន​ចំនួន​១៧​នាក់​, របួស​ធ្ងន់​ចំនួន​១៤៤​នាក់​ (ស្រី​១២នាក់​) លើ​១២២​នាក់​ កើន​១២​នាក់​, របួស​ស្រាល​ចំនួន​១៣៣​នាក់​ លើ​១៣១​នាក់​ (ស្រី​១៧នាក់​) កើន​២នាក់​ ។

លោក​នាយ​ការិយា​ល័យ​ចរា​ចរណ៍​បន្ត​ថា​ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ កត្តា​មនុស្ស​១៤៤​ករណី​ ផ្លូវ​១ករណី​ បណ្តាល​ឱ្យ​ខូច​ខាត​យាន​យន្ត​សរុប​ចំនួន​១៩៦​គ្រឿង​ ក្នុង​នោះ​រថយន្ត​ធំ​ចំនួន​៨​គ្រឿង​ រថយន្ត​តូច​ចំនួន​៤៣​គ្រឿង​ ម៉ូតូ​ចំនួន​១៣៣​គ្រឿង​ និង​យាន​ផ្សេងៗ​ចំនួន​១២​គ្រឿង​ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​នេះ​ បាន​ដោះ​ស្រាយ​រួច​រាល់​ចំនួន​១១៩​ករណី​ បញ្ជូន​ទៅ​សាលា​ដំបូង​៩​ករណី​ និង​​១៧​ករណី​ទៀត​ កំពុង​ស្រាវ​ជ្រាវ​កសាង​សំណុំ​រឿង​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕