ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​ឡើង​ក​ជល់​គ្នា​ ម្ចាស់​ស្រវឹង​ចូល​ទៅ​បំបែក​វ័ធ​ស្លាប់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សារ​ក្របី​របស់​ខ្លួន​វ័ធ​ត្រូវ​ឆ្អឹង​ជំនីរ​ធ្លាយ​ពី​ម្ខាងទៅ​ម្ខាង​ខណៈ​កំពុង​ស្រវឹង​ ហើយ​ចូល​ទៅ​បញ្ឈប់​ក្របី​ខ្លួន​ដែល​កំពុង​ជល់​ជា​មួយ​ក្របី​ឡើង​ក​ របស់​អ្នក​ភូមិ​ជា​មួយ​គ្នា​ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​ នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ ឧសភា​ នៅ​ក្នុង​ភូមិ​សុរិយា​ ឃុំ​តា​សាល ​ស្រុក​ឱរ៉ាល់ ។​

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់​ លោក​វរ​សេនីយ៍​ត្រី​ សោម​ ពុទ្ធ​តារា បាន​ឱ្យ​ដឹង​ថា​ បុរស​រូប​នេះ​បាន​ស្លាប់​ភ្លាមៗ​ដោយ​សារ​ចូល​បំបែក​ក្របី​ដែល​កំពុង​ជល់​គ្នា​យ៉ាង​សាហាវ​ ។​ បុរស​រង​គ្រោះ​ឈ្មោះ​ សែ​ រីម​ អាយុ​ ៤០​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ម៉ែន​ សាន និង​មាន​កូន​២​នាក់​នៅ​ក្នុង​បន្ទុក ។​​ អ្នក​ភូមិ​ដែល​ឃើញ​ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​ បាន​នាំ​គ្នា​ឈូឆរ​​បង្អើល​ក្របី​ឱ្យ​ថយ​ចេញ​ពី​គ្នា​ ហើយ​នាំ​សព​ដែល​បាក់​ឆ្អឹង​ជំនីរ​ហូរ​ឈាម​ពេញ​ដី​នោះ​យក​មក​ឱ្យប្រពន្ធ​ និងបង​ប្អូន​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​លោក​វរ​សេនីយ៍​ត្រី​ សោម​ ពុទ្ធ​តារា ថ្លែង​ថា​ ជាប្រការ​គ្រោះ​ថ្នាក់​ណាស់​ដែល​កំពុង​ស្រវឹង​ស្រា​ជោ​ក​ជាំ​ ហើយ​ចូល​ទៅ​ចាប់​ក្របី​ពីរ​ក្បាល​ដែល​កំពុង​ជល់​គ្នា​នោះ​ ៕​