ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ម៉ូតូ​ចិញ្ចើម​ផ្លូវ​និយាយ​ទូរស័ព្ទ​រថយន្ត​បុក​ស្លាប់​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​ បុរស​ពីរ​នាក់​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ បន្ទាប់​ពី​ពួក​គេ​ឈប់​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​និយាយ​ទូរស័ព្ទ​ ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ ជ្រុល​បុក​ពី​ក្រោយ​ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្នួល​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ឧសភា​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិត​ក្នុង

ខេត្ត​ក្រចេះ ៖​ បុរស​ពីរ​នាក់​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ បន្ទាប់​ពី​ពួក​គេ​ឈប់​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​និយាយ​ទូរស័ព្ទ​ ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ ជ្រុល​បុក​ពី​ក្រោយ​ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្នួល​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ឧសភា​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិត​ក្នុង​ភូមិ​កាត់​ដៃ​ ឃុំ​ស្នួល​ ស្រុក​ស្នួល​ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​​នឹង​កន្លែង​ឈ្មោះ​ ធូ​ រ៉ាថូ​ អាយុ​២៧​ឆ្នាំ​ មាន​លំនៅ​ភូមិ​ក្បាល​ស្នួល​ ឃុំ​ស្នួល​ ជា​អ្នក​បើក​ម៉ូតូ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ណាង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​លំនៅ​ភូមិ​អាលច​ ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុរី​ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ។

ប្រភព​ពី​នគរ​បាល​ចរា​ចរ​ខេត្ត​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ មេឃ​កំពុង​ភ្លៀង​ ឯ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ហើយ​បាន​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​និយាយ​ទូរស័ព្ទ​ ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ជ្រុល​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ផ្លោង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ ។

រថយន្ត​ត្រូវ​សាក្សី​អះ​អាង​ថា​ ជា​រថយន្ត​ដឹក​ជន្លង់​ម្រេច​ ប្រភេទ​សាំ​យ៉ុង​ ចេញ​ពី​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ឆ្ពោះ​ទៅ​ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​ ។ក្រោយ​ពេល​កើត​ហេតុ​ ប៉ូលិស​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ និង​ស្រាវ​ជ្រាវ​រក​រថយន្ត​យក​មក​ដោះ​ស្រាយ​ ៕