ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​ដឹក​ត្រី​មក​ពី​ប្រទេស​ថៃ​ជ្រុល​បុក​ម៉ូតូ​របួស​ស្ត្រី​2​នាក់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួួយ​កើត​ឡើង​នៅ​ចំណុច​ផ្សារ​អូរ​អំបិល​ ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ឧសភា​ ដោយ​រថយន្ត​ម៉ាក​កាមរី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-3121 ដឹក​ត្រី​ចេញ​ពី​ប្រទេស​ថៃ​ ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២នាក់​ជា​ស្ត្រី​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ។

ប្រភព​ព័ត៌​មាន​ពី​នគរ​បាល​ចរា​ចរ​ខេត្ត​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៩​ គ្មាន​ស្លាក​លេខ​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥​ ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ បាន​បត់​ឆ្លង​ផ្លូវ​ទៅ​ខាង​ឆ្វេង​ដៃ​ មក​ដល់​ចិញ្ចើម​ផ្លូវ​ហើយ​ ស្រាប់​តែ​រថយន្ត​កាមរី​ខាង​លើ​ បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ក៏​ជ្រុល​បុក​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ទាំង​២នាក់​ ខ្ទាត​ប្រហែល​ជិត​១០​ម៉ែត្រ​ រង​របួស​ធ្ងន់​ ហើយ​រថយន្ត​ជ្រុល​ទៅ​បុក​គម្រប​លូ​ទៅ​មុខ​លែង​រួច​ បន្ទាប់​មក​អ្នក​បើក​បរ​រត់​គេច​ខ្លួន​បាត់​ ។

ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ យូ ចាន់​ថន​ អាយុ​២១​ឆ្នាំ​ រស់​នៅ​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ រង​របួស​បាក់​ភ្លៅ​ខាង​ស្តាំ​ សន្លប់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​ឈ្មោះ​ ។ក្រោយ​កើត​ហេតុ​ រថយន្ត​សង្គ្រោះ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ដឹក​ស្ត្រី​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ និង​ម៉ូតូ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ឯ​រថយន្ត​ខូច​ខាត​តិច​តួច​ ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ ៕