ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផឹកស្រា​ក្នុង​ពិធីបុណ្យព្រោះចង់បានងារជាមនុស្សទាន់សម័យ

5 ឆ្នាំ មុន

នៅ​ក្នុង​កម្មវិធី​បុណ្យ​ទាំងឡាយ​មាន​បុណ្យសព បុណ្យ​ទក្ខិណានុប្បទាន​ជាដើម​គេ​សង្កេត​ឃើញ​ក្រុម​មនុស្ស​ខ្លះ​កំពុង​ប្រមាទ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​សប្បាយ​អឺងកង ភ្លេច​អស់បុណ្យ​កុសល​។ អំពើ​ប្រមាទ​នេះ​ប្រហែលជា​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​បានការ​សរសើរ​ពី​អ្នកស្រុក ។ តែបើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ…

នៅ​ក្នុង​កម្មវិធី​បុណ្យ​ទាំងឡាយ​មាន​បុណ្យសព បុណ្យ​ទក្ខិណានុប្បទាន​ជាដើម​គេ​សង្កេត​ឃើញ​ក្រុម​មនុស្ស​ខ្លះ​កំពុង​ប្រមាទ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​សប្បាយ​អឺងកង ភ្លេច​អស់បុណ្យ​កុសល​។ អំពើ​ប្រមាទ​នេះ​ប្រហែលជា​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​បានការ​សរសើរ​ពី​អ្នកស្រុក ។

តែបើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ឬ​អ្នក​ទាន់សម័យ​ទេ ព្រោះ​អ្នក​ទាំងនោះ​គ្មាន​បាន​ទទួលផល​ប្រយោជន៍​អ្វី សូ​ម្បី​តែ​បន្តិចបន្តួច​ពី​ទ​ង្វើ​ទាំងនោះ​ឡើយ​។

ពួក​គេ​បាន​ត្រឹមតែ​ងងុយដេក ខាត​ពេលវេលា ខាត​ការងារ បង់​ទាំង​ទ្រព្យសម្បត្តិ បាត់​ទាំង​ឱកាស​បំពេញ​បុ​ណ្​យ​កុសល​ទៀត​ផង​។ ឯ​អ្នក​ដែល​ចំណេញ​ពី​ទ​ង្វើ​ទាំង​អស់នេះ គឺ​ម្ចាស់​អាជីវកម្ម​អ្នក​លក់ដូរ​ឯណោះ​វិញ​ទេ ។

ចំណែកឯ​អ្នក​វិទ្យាសាស្ត្រ ដែល​ជា​អ្នក​ផលិត​នូវ​គ្រឿង​ស្រវឹង​ផ្សេង​ៗ​នោះ ខ្លួន​គេ​ផ្ទាល់​មិន​បាន​ងប់​ង​ល់​វង្វេង​ដោយ​ទឹកស្រវឹង​ទាំងនេះ​ឡើយ គឺ​គេ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើន​រស់ជាតិ​បែប​ថ្មី​ៗ​ទៀត ដើម្បី​យក​លុយ​ពី​ក្រុម​មនុស្ស​ដែល​កំពុង​វង្វេង​នឹង​សុរា​ទាំងនោះ​ឲ្យ​បាន​ច្រើន ។