រដ្ឋមន្ត្រីពាណិជ្ជកម្មបន្ដ អំពាវនាវឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ កាលពីថ្ងៃទី១៨ តុលា កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…
រាជធានីភ្នំពេញ ៖ នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ កាលពីថ្ងៃទី១៨ តុលា កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…
រាជធានីភ្នំពេញ ៖ នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ កាលពីថ្ងៃទី១៨ តុលា កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវជាថ្មីម្ដងទៀតដល់ពលរដ្ឋខ្មែរសូមចូលរួមគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏ដូចជាជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ។
លោករដ្ឋមន្ត្រីថ្លែងថា ៖« ក្នុងខណៈដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំស្វែងរកទីផ្សារថ្មីៗជូនវិស័យឯកជននោះ សូមបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ និងបំផុសចលនាទិញឱ្យបានច្រើន ដើម្បីទ្រទ្រង់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ហើយបងប្អូនផលិតករ និងសហគ្រិនចាំបាច់ត្រូវចេះអភិវឌ្ឍន៍ និងពង្រឹងគុណភាពផលិតផលជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស »។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការរៀងចំព្រឹត្តិការណ៍នេះ គឺជាសំឡេងជួង ដើម្បីដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរផងដែរ ឱ្យងាកមកប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ដើម្បីបង្កើនសកម្មភាពធុរកិច្ច និងពង្រីកឱកាសការងារសម្រាប់យុវជន-យុវនារីថែមទៀត »។ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីកិច្ចអន្តរគមន៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់បន្ថយវត្តមានផលិតផលបរទេសនៅ តាមទីផ្សារ តាមរយៈការចងក្រង និងអនុវត្តច្បាប់ ក៏ដូចជាសម្របសម្រួលវិស័យឯកជនកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានាដើម្បីផ្សព្វផ្សាយនិងធ្វើពិពិធកម្ម(ពង្រីក)ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបរទេសឱ្យបានអតិបរមាផងដែរ ។
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម តែងតែរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ គិតមកពេលនេះ អគ្គនាយកដ្ឋានបានរៀបចំចំនួន៣លើកហើយ គឺរដូវកាលទី១ បានចាប់ផ្ដើមនៅឆ្នាំ២០១៦ ក្នុងខេត្តសៀមរាប, កំពង់ចាម, ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ។ រដូវកាលទី២ ក្នុងឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, បាត់ដំបង, ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប និងរដូវកាលទី៣ ក្នុងឆ្នាំ២០១៨នេះ បានរៀបចំរួចនៅខេត្តកណ្តាល , កំពង់ឆ្នាំង, បន្ទាយមានជ័យ និងព្រៃវែង ហើយពេលនេះកំពុងរៀបចំរាជធានីភ្នំពេញ ។ នៅអំឡុងខែធ្នូ ខាងមុខ នឹងរៀបចំនៅខេត្តកោះកុងផងដែរ ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឃើញថាមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីបណ្ដាផលិតករ អង្គការ និងសមាគមនានា ដែលបាននិងកំពុងផលិតនូវផលិតផលខ្មែរសម្រាប់ចែកចាយនៅទូទាំងប្រទេស ។ លោកបញ្ជាក់ថា ៖« នៅក្នុងពិព័រណ៍នេះ មានក្រុមហ៊ុនសរុបចំនួន១៧៨ បានចូលរួម ដោយមានស្ដង់សរុបចំនួន១៧៩ បានដាក់តាំងបង្ហាញផលិតផល និងសេវាជាច្រើនប្រភេទ ដូចជា ផលិតផលកសិ-ពាណិជ្ជកម្ម, ផលិតផលសិប្បកម្ម, ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ, ផលិតផលសុខភាពនិងសម្រស់, ផលិតផលទេសចរណ៍ និងអប់រំ, សេវាកម្ម និងផលិតផលប្រើប្រាស់ទូទៅជាងច្រើនទៀត »៕
ចែករំលែកព័តមាននេះ