ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្មាន​ការ​លើកលែងទោស​ឲ្យ​លោក សម រ​ង្ស៊ី ជា​ដាច់ខាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​អះអាង​ថា លោក​ចង់​ឃើញ​អុ្ន​ក​នយោបាយ​ងាក​ទៅ​រក​តុ​ចរចា​គ្នា​ប្រសើរ​ជាង​ការ​វាយប្រហារ​គ្នា​បែប​នេះ ដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ ។ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​នេះ​លើក​ឡើង…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​អះអាង​ថា លោក​ចង់​ឃើញ​អុ្ន​ក​នយោបាយ​ងាក​ទៅ​រក​តុ​ចរចា​គ្នា​ប្រសើរ​ជាង​ការ​វាយប្រហារ​គ្នា​បែប​នេះ ដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ ។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​នេះ​លើក​ឡើង បន្ទាប់​ពី​មេ​បក្ស​កាន់​អំណាច និង​អតីត​មេ​បក្ស​ប្រឆាំង​ប្រកាស​ជំហរ​មិន​មានការ​ចរចា​គ្នា​ជា​ដាច់​ណាត់ ។ លោក​អ៊ូ​ច័ន្ទ​រ័​ត្ន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក នៅ​ថ្ងៃ​ទី​២២ តុលា​នេះ យ៉ាង​ដូច្នេះ​ថា «​ដើម្បី​ផលប្រយោជន៍​ជាតិ និង​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ អ្នកនយោបាយ​គួរ​ងាក​ក្រោយមក​រក​តុ​ចរចា​» ។ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​មេដឹកនាំ​គណបក្សប្រឆាំង និង​មេដឹកនាំ​គណបក្សកាន់អំណាច​គ្មាន​ការ​ឯកភាព​ណាមួយ​នោះ​ទេ ពោល គឺ​មេដឹកនាំ​ទាំង​២ បាន​វាយប្រហារ​គ្នា​មិន​ចេះ​ដាច់ ។

លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងរ​ស់បែប​និរទេស​ខ្លួន នៅ​ក្រៅប្រទេស​បាន​វាយប្រហារ​លើ​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​មិន​ចេះ​ថា គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន​ដោយ​បាន​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន​សែន ចុះ​ចេញពី​តំណែង​ផង​ដែរ ។ លោក សម រ​ង្ស៊ី បាន​ហៅ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មនុស្ស​ល្ងង់​មិន​ចេះ​ដឹកនាំ​ប្រទេស​ថែម​ទៀត ។ លើស​ពី​នេះ​មេ​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​បាន​របប​ផ្តាច់​ការ ឬ​ជន​ផ្តាច់​ផង​ដែរ ។

យ៉ាងណា​ក្តី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​សម្តេច​តេ​ជោ ហ៊ុន​សែន បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា គ្មាន​ការ​ចរចា​ណាមួយ​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង សម រ​ង្ស៊ី នោះ​ទេ ។ សម្តេច​ថា ដរាបណា​លោក​សម រ​ង្ស៊ី នៅ​តែ​ចង់​កាន់​អំណាច​សម្តេច​នៅ​តែ​បន្ត​ដឹកនាំ​ប្រទេស ។ សម្តេច​ថា គ្មាន​ការ​លើកលែងទោស​ឲ្យ​លោក​សម រ​ង្ស៊ី​ជា​ដាច់ខាត ។ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សមាគម​ន៍​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សមាគម​ន​និស្សិត​នៅ​ក្នុង​ប្រទេស​ប្រុ​ច​ស៊ែ​ល​កាលពី​ថ្ងៃ​២១ តុលា សម្តេច​តេ​ជោ​ក៏​បាន​ទម្លាយ​ថា លោក​សម រ​ង្ស៊ី​បាន​ផ្ញើ​ទៅ​កាន់​សម្តេច​ដើម្បី​ស្នើ​ឲ្យ​មានការ​លើកលែងទោស​ផង​ដែរ ។ ហើយ​សម្តេច​គ្មាន​ការ​លើកលែងទោស​នោះ​ជា​ដាច់ខាត ។ សម្តេច​តេ​ជោ​ក៏​បាន​ហៅ​លោក សម រ​ង្ស៊ី គឺជា​ឃាតករ​ឈាម​ត្រជាក់ ដោយសារ​តែ​លោក សម រ​ង្ស៊ី កាលពី​ឆ្នាំ​១៩៩៨ លោក សម រ​ង្ស៊ី ស្នើ​អា​មេ​រិ​ក​បាញ់​គ្រប់​មី​ស៊ី​លម​ក​ចូល​ផ្ទះ​សម្តេច​នៅ​ក្រុង​តា​ខៅ្ម​ដែល​ជា​ទ​ង្វើ​មួយ​មិន​អាច​អត់ឱន​ឲ្យ​នោះ​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី ជា​កូន​អ្នក​ក្បត់ជាតិ ដែល​រត់ចោលស្រុក​មិន​ហ៊ាន​ទទួលស្គាល់​ការ​ពិត​នោះ​ទេ ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក​សម រ​ង្ស៊ី បាន​អះអាង​ថា លោក​មិន​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នោះ​ទេ គឺ​ទុក​ឲ្យ​សម្តេច​តេ​ជោ​ចរចា​ជាមួយ​អន្តរជាតិ​ខ្លួនឯង ។ យ៉ាងណា​ក្តី​ការ​ប្រកាស​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ​បាន​ព្រមាន​ទៅ​សម រ​ង្ស៊ី ផង​ដែរ បើ​ចិត្ត​សឺ​ង​ហ៊ាន​ប្រកាស​មិន​ចរចា​ជាមួយ​សម្ដេច​ហើយ តើ​ហ៊ាន​ស្បថ​ឲ្យ​រន្ទះបាញ់​ដែរ ឬទេ​ថា មិន​សុំ​ចរចា​រហូត ? ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា «​អ្នកឯង​ផ្ញើ​សារ​ទៅ​ជប៉ុន​ថា មិន​ចរចា​ជាមួយ​ហ៊ុន សែន ។ បើ​អ្នកឯង​សុំ​ខ្ញុំ​ចរចា​ទៀត​សុំ​ឲ្យ​រន្ទះបាញ់ អ្នកឯង​ស្បថ​ទៅ ! ចុះ​អ្នកឯង​ផ្ញើ​សារ​មក​ខ្ញុំ​សុំ​ចរចា​រាល់​ដងនោះ​វា​ស្អី ! ឥឡូវ​អ្នកឯង​ប្រកាស​មិន​ចរចា​ជាមួយ​ហ៊ុន សែន គឺ​ល្អ​សម្រាប់​ខ្ញុំ​តែ​ម្ដង ! អ្នកឯង​បិទផ្លូវ​ខ្លួនឯង​ហើយ ។ ខ្ញុំ​ក៏​បាន​ប្រកាស​ដែរ បើ​ខ្ញុំ​លើកលែងទោស​ឲ្យ​អ្នកឯង ខ្ញុំ​កាត់​ដៃ​ម្ខាង​គ្រវាត់​ចោល​»​។

សម្ដេច​បន្ត​ថា​«​អ្នកឯង​កត់ត្រា​ខ្លួនឯង កុំ​សុំ​ចរចា​ឲ្យ​សោះ អ្វី​ដែល​ខ្ញុំ​គួរ​ខ្លាច គឺ​ឆន្ទៈ​របស់ខ្ញុំ នៅ​ពេល​ដែល​អ្នកឯង​សុំ​ចរចា បើ​អ្នកឯង​សុំ​ចរចា​សុំ​ឲ្យ​រន្ទះបាញ់​អ្នកឯង​ស្បថ​ទៅ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ