ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្តែងៗពេល​កំពុង​អារឈើ​ប្រណិត​ធ្នង់​អស់​ជា​ច្រើន​ដើម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មនុស្ស​៤​នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បញ្ជូន​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ពី​បទ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី ៖ មនុស្ស​៤​នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បញ្ជូន​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ពី​បទ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។

ការ​សម្រេច​ឃុំខ្លួន​ជនល្មើស​ទាំង​៤​នាក់​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០៣ បាន​ចុះ​ប្រតិបត្តិការ​ដើរ​ល្បាត​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ប្រើប្រាស់​រណារ​យន្ត​ដើម្បី​កាប់​រំលំ​ដើមឈើ​ជា​ប្រភេទ​ឈើប្រណិត​ធ្នង់​អស់​ជា​ច្រើន​ដើម ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​មាន ទី​១-​ឈ្មោះ វិច វ៉ា​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​២-​ឈ្មោះ លួ​ម ថាំង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៣-​ឈ្មោះ សា វា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី​៤-​ឈ្មោះ លួ​ម តាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ជនល្មើស​ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ជី​មាត ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

មាត្រា​៦២ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​បាន​ចែង​ថា «​ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដូច​ខាងក្រោម ៖ ១-​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ និង​២-​កាប់ ប្រមូល និង​កែ​ច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​» ។

សូម​បញ្ជាក់​ថា បទល្មើស​ធនធានធម្មជាតិ​ជា​ពិសេស​ការ​លួច​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ក៏​ត្រូវ​បាន​រដ្ឋបាល​ខេត្តមណ្ឌលគិរី តាម​រយៈ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​ពង្រឹង​វិធានការ​ចាំបាច់​នានា​ក្នុង​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការ​កាប់​រាន​ដី​ព្រៃ​ខុសច្បាប់ ដើម្បី​រួមចំណែក​អភិរក្ស​ធនធានធម្មជាតិ និង​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ