ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមហេតុ​នាំ​ឱ្យ​ក្រោធ​ខឹង​មក​ពី​រោគ​ថ្នាំងថ្នាក់​ចិត្ត

5 ឆ្នាំ មុន

លទ្ធផល​ការងារ​ដែល​ជោគជ័យ ហើយទទួលផល​ល្អ​ទៅ​បាន ដរាបណា​​បុគ្គល​ពេញចិត្ត​នឹង​ធ្វើ​ដោយ​ការ​ព្យាយាម​ប្រកបដោយ​ទឹកចិត្ត​ពិត​ៗ បូក​រួម​នឹង​សមត្ថភាព​ផង តែបើ​បុគ្គល​ធ្វើការ​ទាំង​ចិត្ត​មោះហ្មង ឬ​ក៏​ធ្វើ​ទាំង​ចិត្ត​ខឹង​ក្រោធ​នោះ ពិតជា​ទទួលលទ្ធផល​មិនល្អ​ឡើយ នឹង​មានការ​លើសខ្វះ​ខូច​សេចក្តី​ត្រង់​ចំណុច​ណាមួយ​មិន​ខាន ។ ព្រោះ​សេចក្តី​ក្រោធ​នេះ​គឺជា​អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ…

លទ្ធផល​ការងារ​ដែល​ជោគជ័យ ហើយទទួលផល​ល្អ​ទៅ​បាន ដរាបណា​​បុគ្គល​ពេញចិត្ត​នឹង​ធ្វើ​ដោយ​ការ​ព្យាយាម​ប្រកបដោយ​ទឹកចិត្ត​ពិត​ៗ បូក​រួម​នឹង​សមត្ថភាព​ផង តែបើ​បុគ្គល​ធ្វើការ​ទាំង​ចិត្ត​មោះហ្មង ឬ​ក៏​ធ្វើ​ទាំង​ចិត្ត​ខឹង​ក្រោធ​នោះ ពិតជា​ទទួលលទ្ធផល​មិនល្អ​ឡើយ នឹង​មានការ​លើសខ្វះ​ខូច​សេចក្តី​ត្រង់​ចំណុច​ណាមួយ​មិន​ខាន ។

ព្រោះ​សេចក្តី​ក្រោធ​នេះ​គឺជា​អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស​អស់រលីង ។
អាច​ពន្យល់​បាន​ទេ​សេចក្តី​ក្រោធ​នេះ​មក​ពី​មូលហេតុ​អ្វី ?

មូលហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​ឆួល​ឆេះ​នេះ​មក​ពី​ដើមហេតុៈ ព្យាបាទៈ ការ​ចងគំនុំ​សងសឹក​នឹង​អ្វីមួយ​,​ទោសៈ ការ​គិត​ប្រទូស្ត​រ៉ា​យ​នឹង​អ្នក​ណា​ម្នាក់​, កោ​ធៈ ការ​ក្តៅ​ពុះកញ្ជ្រោល ជាប់​ក្នុង​ចិត្ត​, បដិឃៈ ការ​ទាស់​ចិត្តនឹង​ទ​ង្វើ​អ្នក​ណា​ម្នាក់ និង​អ​រតិ ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​អ្នក​ណាមួយ ។

រឿងខឹង​ក្រោធ​នេះ ប្រសិនបើ​កើតឡើង​ចំពោះ​មនុស្ស​ធម្មតា មិនសូវ​ជា​បង្ករឿង​ប៉ុន្មាន​ទេ តែបើ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​វិញ ប្រាកដជា​មាន​គ្រោះ​មហន្តរាយ​ខ្លាំង​ណាស់​។ អាស្រ័យ​ហេតុ​នោះ ការ​រំលត់​សេចក្តី​ក្រោធ​ចាប់តាំងពី​ព្យាបាទៈ គឺ​ការ​ចងគំនុំ​សងសឹក​ទៅ ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ។