ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខេត្ត​បាត់ដំបង…សង្ស័យ​យុត្តិ​ធម៌​ស្មើ​ដូច​ម្រាម​ដៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពាក្យ​ថា «​ចោរ ឬ​ជនល្មើស ឬជនសង្ស័យ​» ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ឡើយ ថែម​ទាំង​ចង់ឱ្យ​មានការ​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវច្បាប់​ទៀត​ផង​ ។…

ខេត្តបាត់ដំបង ៖ ពាក្យ​ថា «​ចោរ ឬ​ជនល្មើស ឬជនសង្ស័យ​» ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ឡើយ ថែម​ទាំង​ចង់ឱ្យ​មានការ​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវច្បាប់​ទៀត​ផង​ ។ ប៉ុន្តែ​​ការ​អនុវត្ត​ច្បាប់ ​គួរតែ​ត្រូវធ្វើ​ឲ្យ​មាន​តម្លាភាព​បំផុត​ មិន​ថាជន​ប្រព្រឹត្ត​ជា​មន្ត្រី​មាន​អំណាច​ ឬ​ប្រជា​ពល​រដ្ឋ​ឡើយ ។

ផ្ទុយ​ទៅ​វិញ ការ​អនុវត្ត​ន៍​ច្បាប់ ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​​ហាក់​មាន​គម្លាត​គ្នា​ឆ្ងាយ​បំផុត​សម្រាប់​ពាក្យ​ថា «យុ​ត្តិ​ធ​ម៌»នៅ​ចំពោះ​មុខ​ច្បាប់ រវាង​ប្រពល​រដ្ឋ​គ្មាន​លុយ គ្មាន​ខ្សែ ជាមួយ​និង​មន្ត្រីរាជការ​មាន​អំណាច ឬអ្នកមាន​ទ្រព្យសម្បត្តិ​ហូ​រ​ហៀរ ដែល​ប្រព្រឹត្ត​បទល្មើស​ ។

ដូច​នៅ​ក្នុង​ឧ​ទា​ហរ​ណ៍​មួយ​នេះ​ស្រាប់ គឺ​យុវជន​ម្នាក់​ឈ្មោះ​វង្ស វិសាល ហៅ​ឈុ​យ អាយុ​២៤​ឆ្នាំ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២០ ​តុលា នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បា
ណ​ន់ ដោយ​ជាប់​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​លួច​បេះ​ស្វាយ​ក្នុង​ចម្ការ​របស់​ប្រជាពលរដ្ឋ​ចំនួន​​៣​នាក់​។

អ្នក​ភូមិ​បាន​អះអាង​ថា អ្នក​លួច​ផ្លែស្វាយ​នេះ ជា​ជន​ដែល​តែង​ប្រព្រឹត្ត​អំពើ​ចោរកម្ម​យ៉ាង​សកម្ម​ប្រចាំ​ភូមិ ដែល​មិន​ធ្លាប់​ត្រូវ​បាន​បង្ក្រាប​ពី​សមត្ថកិច្ច​ម្ដង​ឡើយ ​។ ពេល​នេះ​ អ្នក​ភូមិ​បាន​សាទរ​ចំពោះ​ការ​ឃាត់ខ្លួន​ជន​នេះ ជាមួយនឹង​វត្ថុ​តាង​ផ្លែស្វាយ​ប្រហែល​កន្លះ​កា​រ៉ុ​ង​។ ប៉ុន្តែ​ជាមួយនឹង​ការ​ឃាត់ខ្លួន​ចោរ​ប្រចាំ​ភូមិ​លួច​បេះ​ស្វាយ​ខាងលើ​នេះ មហាជន​ក៏​បាន​ទាមទា​រឲ្យ​សមត្ថកិច្ច ឬ​ស្ថាប័ន​តុលាការ ​គួរតែ​សើរើ​ពិនិត្យ​ទៅ​លើ​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដែល​ប្រ​ព្រិ​ឹ​ត្ត​ដោយ​មន្ត្រីរាជការ​មួយ​ចំនួន​ផង​ដែរ​ ។

មហាជន​បាន​លើក​ជា​ឧ​ទា​ហរ​ណ៍​ជាក់ស្ដែង ​ដូច​ជា​សំណុំរឿង​អតីត​​អធិការ​ស្រុក​រតន​មណ្ឌល ជំរិត​ទា​រ​លុយ​ពី​ប្រជាពលរដ្ឋ​ជាង​៤​លាន​រៀល​ ដោយ​ចោទ​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និងសំណុំរឿង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ចំនួន​៣​នាក់ ដែល​ចាប់​មនុស្ស​វ៉ៃ​ខ្នោះ​បង្ខាំង​ ក្នុង​រថយន្ត​ជំរិត​ទារ​​លុយ​១​ម៉ឺន​ដុល្លារ​មិន​បាន​សម្រេច​ ដោយសារ​បែកការណ៍​​ជាដើម​ ។

សំណុំរឿង​ជាក់ស្ដែង​ ដែល​សុទ្ធតែ​ជា​បទល្មើស​ឧក្រិដ្ឋ ប្រព្រឹត្ត​ដោយ​មន្ត្រីរាជការ​សាធារណ​:​នេះ រហូត​មក​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​ជន​ប្រព្រឹត្ត​ណា​ម្នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​ ។ ក្រុម​ជនសង្ស័យ​ដែល​សុទ្ធតែ​ជា​កម្លាំង​សមត្ថកិច្ច​មានបុណ្យ​ស័ក្ដិ​ទាំងនេះ នៅ​តែ​មាន​សេរីភាព​ដើរ​ផឹកស៊ី​យ៉ាង​សប្បាយ​ក្រៅ​សំណាញ់​​ច្បាប់​ ។

មិនតែប៉ុណ្ណោះ ​ជនសង្ស័យ​ខ្លះ​ល្បី​ថា កំពុង​រង​់ចាំ​ទ​ទូល​មុខ​តំណែង​ថ្មី​ទៀត​ផង ​។ នេះ​បើ​តាម​ព័ត៌មាន​ល្ហៀ​ង​ៗ​តាម​ខ្យល់​ ។ នេះ​ជា​ការ​ប្រៀបធៀប​មួយ​ចំពោះ​ការ​អនុវត្ដ​ច្បាប់ ដែល​គ្មាន​តម្លាភាព គ្មាន​យុត្តិធម៌ និង​មិន​
អ​ព្យា​ក្រិ​ត្យ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ​។

ទោះ​យ៉ាងណា ​ក្នុង​ចំណោម​បទល្មើស​ឧក្រិដ្ឋ​ទាំង​២​ ដែល​ប្រព្រឹត​ដោយ​មន្ត្រី​ប៉េ​អិ​ម ​និង​មន្ត្រី​ប៉ូលិស​ខាងលើ​នេះ បើ​តាម​ព័ត៌មាន​ច្បាស់ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ពេល​នេះ ​តុលាការ​កំពុង​ដំណើរការ​លើ​សំណុំរឿង​ឧក្រិដ្ឋ​មួយ​​ហើយ គឺ​សំណុំរឿង​បង្ខាំង​មនុស្ស​ជំរិត​ទារ​​លុយ​មិន​បាន​សម្រេច ដែល​កើតឡើង​នៅ​តំបន់​ទន្លេសាប ដែល​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ ត្រូវ​លោក​ព្រះរាជអាជ្ញា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​រួច​ហើយ​​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ តែ​គេ​មិន​ទាន់​ដឹង​ថា តំណាង​អយ្យការ​ធ្វើការ​សន្និដ្ឋាន​លើ​បទល្មើស​អ្វី​នៅឡើយ​ទេ​ ៕ ​

អត្ថបទសរសេរ ដោយ