បុរសម្នាក់បានស្លាប់ដោយរថយន្តបុក ខណៈដែលជិះម៉ូតូឆ្លងផ្លូវ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានជិះម៉ូតូឆ្លងផ្លូវពីកើតទៅលិច ហើយជាមួយគ្នានោះត្រូវរថយន្តដែលធ្វើចរាចរណ៍ក្នុងទិសដៅពីខេត្តព្រះសីហនុ ភ្មំពេញបុកពេញទំហឹងត្រូវក្បាលធ្ងន់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍ នេះបានកើតមានឡើង នៅវេលាម៉ោង៦ និង៤៥នាទីយប់…
ហេតុការណ៍ នេះបានកើតមានឡើង នៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២១ តុលា ២០១៨នេះ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ/ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចឃាត់បានស្របពេលដែលអ្នកបើកបររថយន្តនោះ បានគេចខ្លួនបាត់ ចំណែកអត្តសញ្ញាណជនរងគ្រោះភ្លាមៗមិនទាន់ត្រូវបានគេស្គាល់ឡើយ៕
ចែករំលែកព័តមាននេះ