ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​គឺ​មុខមាត់​ជន​ដែល​សម្លា.ប់​ក្មេង​ស្រី​២​នាក់​ដាក់​ក្នុង​ហិប​លេ​ី​ផ្ទះ​នាង(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​នេះ​ថ្ងៃ​ទី​២១ ខែតុលា មានការ​ផ្អើល​ឆោឡោ​ឡើង​ដោយ​ចាប់​បាន​ឃាតករ​ដែល​បាន​សម្លាប់​ក្មេង​២​នាក់​ដាក់​ក្នុង​ហិប ដែល​កើតហេតុកាលពីនៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​ទី​១៧ តុលា…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​នេះ​ថ្ងៃ​ទី​២១ ខែតុលា មានការ​ផ្អើល​ឆោឡោ​ឡើង​ដោយ​ចាប់​បាន​ឃាតករ​ដែល​បាន​សម្លាប់​ក្មេង​២​នាក់​ដាក់​ក្នុង​ហិប ដែល​កើតហេតុកាលពីនៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​ទី​១៧ តុលា ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ផ្សា ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ឆុំ ហៅ​ផ្ល​យ អាយុ​២៣​ឆ្នាំ នៅ​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែលជា​៥០​ម៉ែត្រ ។

មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​នាំ​គ្នា​ផឹកស្រា​មាន​គ្នា​ប្រហែល​៥​ទៅ​៦-៧​នាក់ ហើយ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​នេះ​បាន​ដើរ​បែកឆ្វេង​ទៅ​ផ្ទះ​ក្មេង​ស្រី​ទាំង​ពីរ​នាក់​ខាងលើ ​ហើយ​ក៏​បាន​រំលោភ​ក្មេង​ស្រី​ម្នាក់បង តែមិនបានសម្រេច  ហើយប្អូនស្រីជនរងគ្រោះក៏បានឃើញ ក៏ស្រែកឆោឡោរឡើង ។

ដោយ​ប្អូនស្រី​បានឃើញ​ផង​ដែរ​នោះ ក៏​ខ្លាច​បែក​ការណ៍​ជនសង្ស័យ​ខាងលើ​ក៏​បាន​ទះ​ក្មេង​ស្រី​ប្អូន ហើយ​បាន​យក​ខ្នើយ​ខ្ទប់​ឲ្យ​ស្លាប់ ដោយ​ម្នាក់​មួយ​បង​ក៏​បាន​ជួយ​ដែរ​នោះ​ក៏​បាន​វាយ​បង​ឲ្យ​ស្លាប់​ទៀត ហើយ​ក៏​យក​ដាក់​ក្នុង​ហិប​ឈើតែ​ម្តង​ទៅ ។

ដោយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើការ​ចាប់រំលោភ​ក្មេង​ស្រី​មួយ​បង​គេ តែ​មិន​បាន​សម្រេច​ឡើយ ។ ព័ត៌មាន​នឹង​មាន​បន្តបន្ទាប់​ទៀត ៕

បញ្ជាក់៖ កំពុង​ផ្អើល​មក​ទល់​ម៉ោង​នេះ​…​ខណៈ​ក្មេង​ស្រី​២​នាក់​ត្រូវ​សម្លាប់​ញាត់​ចូល​កេស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ